ព្រះត្រៃបិដក ភាគ ០៦

 ​[​១៧៥​]​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ក្នុង​ក្រុង​រាជគ្រឹះ​ ​តាម​សមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ​ហើយ​ ​ទ្រង់​យាង​សំដៅ​ទៅកាន់​ចោទនា​វត្ថុ​នគរ​ ​ទ្រង់​ត្រាច់​ទៅ​ដោយលំដាប់​ ​ទើបបាន​ទៅដល់​ចោទនា​វត្ថុ​នគរ​នោះ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ច្រើន​អង្គ​នៅក្នុង​អាវាស​មួយ​។​ ​ភិក្ខុ​ជា​ថេរៈ​ក្នុង​អាវាស​នោះ​ល្ងង់​ ​មិន​ឆ្លាស​។​ ​ភិក្ខុ​ជា​ថេរៈ​នោះ​មិនដឹង​ឧបោសថ​ ​ឬ​ឧបោសថកម្ម​បាតិមោក្ខ​ ​ឬ​បា​តិ​មោក្ខុ​ទ្ទេស​។​ ​ទើប​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ថា​ ​បាតិមោក្ខ​មាន​ព្រះ​ថេរៈ​ជាធំ​ ​ក៏​ព្រះ​ថេរៈ​របស់​យើង​នេះ​ល្ងង់​ ​មិន​ឆ្លាស​ ​មិនដឹង​ឧបោសថ​ ​ឬ​ឧបោសថកម្ម​ ​បាតិមោក្ខ​ ​ឬ​បា​តិ​មោក្ខុ​ទ្ទេស​ ​ត្រូវ​យើង​ប្រតិបត្តិ​ដូចម្តេច​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នោះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​នូវ​បាតិមោក្ខ​សម្រេច​លើ​ភិក្ខុ​ដែល​ឆ្លាស​ ​ប្រតិពល​ ​ក្នុង​អាវាស​នោះ​។​
 [​១៧៦​]​ ​ក៏​សម័យ​នោះ​ឯង​ ​ឧបោសថ​ថ្ងៃ​នោះ​ ​មាន​ភិក្ខុ​ច្រើន​រូប​នៅក្នុង​អាវាស​មួយ​ ​សុទ្ធតែ​ល្ងង់​ ​មិន​ឆ្លាស​។​ ​ភិក្ខុ​ទាំងនោះ​មិនដឹង​ឧបោសថ
ថយ | ទំព័រទី ៣៧៦ | បន្ទាប់
ID: 636793803117805312
ទៅកាន់ទំព័រ៖