ព្រះត្រៃបិដក ភាគ ០៦
ឬឧបោសថកម្ម បាតិមោក្ខ ឬបាតិមោក្ខុទ្ទេស។ ភិក្ខុទាំងនោះអារាធនាព្រះថេរៈថា បពិត្រព្រះថេរៈដ៏ចំរើន សូមព្រះថេរៈសំដែងនូវបាតិមោក្ខ។ ព្រះថេរៈនោះនិយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំសំដែងបាតិមោក្ខមិនកើតទេ។ ភិក្ខុទាំងនោះ អារាធនាព្រះថេរៈទី២ថា បពិត្រព្រះថេរៈដ៏ចំរើន សូមព្រះថេរៈសំដែងនូវបាតិមោក្ខ។ ព្រះថេរៈទី២នោះ ក៏និយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំសំដែងមិនកើតទេ។ ភិក្ខុទាំងនោះ អារាធនាព្រះថេរៈទី៣ថា បពិត្រព្រះថេរៈដ៏ចំរើន សូមព្រះថេរៈសំដែងនូវបាតិមោក្ខ។ ព្រះថេរៈទី៣នោះ ក៏និយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំសំដែងមិនកើតទេ។ ភិក្ខុទាំងនោះ អារាធនាដរាបដល់ភិក្ខុថ្មីក្នុងសង្ឃ ដោយឧបាយនេះឯងថា ចូរលោកដ៏មានអាយុសំដែងនូវបាតិមោក្ខ។ ភិក្ខុនោះ ក៏និយាយយ៉ាងនេះថា បពិត្រលោកដ៏ចំរើន ខ្ញុំសំដែងមិនកើតទេ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ឧបោសថថ្ងៃនោះមានភិក្ខុច្រើនរូប ជាភិក្ខុល្ងង់ មិនឆ្លាស នៅក្នុងអាវាសមួយ។ ភិក្ខុទាំងឡាយនោះមិនដឹងឧបោសថ ឬឧបោសថកម្ម បាតិមោក្ខ ឬបាតិមោក្ខុទ្ទេស។ ភិក្ខុទាំងនោះអារាធនាព្រះថេរៈថា
ID: 636793803431333244
ទៅកាន់ទំព័រ៖