ព្រះត្រៃបិដក ភាគ ០៦
ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុគ្មានជម្ងឺ បើព្រះថេរៈបង្គាប់ហើយ ត្រូវតែទៅ ភិក្ខុណាមិនទៅ ត្រូវអាបត្តិទុក្កដ។
[១៧៧] លំដាប់នោះឯង ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងចោទនាវត្ថុនគរ តាមសមគួរដល់ពុទ្ធអធ្យាស្រ័យ ហើយត្រឡប់មកកាន់ក្រុងរាជគ្រឹះវិញទៀត។ ក៏សម័យនោះឯង មនុស្សទាំងឡាយសួរពួក ភិក្ខុដែលកំពុងត្រាច់ទៅបិណ្ឌបាតថា បពិត្រលោកដ៏ចំរើន តិថីនៃបក្ខបានប៉ុន្មានហើយ (គឺប៉ុន្មានកើត ប៉ុន្មានរោចហើយ)។ ភិក្ខុទាំងឡាយបាននិយាយយ៉ាងនេះថា នែអាវុសោ យើងមិនដឹងទេ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាកូនចៅព្រះពុទ្ធជាសក្យៈទាំងនេះ ត្រឹមតែវិជ្ជារាប់បក្ខ (ប៉ុណ្ណេះ) មិនដឹងទៅហើយ។ ចំណង់បើការល្អណាមួយដទៃទៀត ធ្វើម្តេចពួកសមណៈទាំងនេះនឹងដឹងបាន។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុរៀនរាប់បក្ខ [កន្លះខែមួយៗ ហៅថាបក្ខមួយៗ។]។ ទើបភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ត្រូវអ្នកណារៀនរាប់បក្ខហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ
ID: 636793804021597005
ទៅកាន់ទំព័រ៖