ព្រះត្រៃបិដក ភាគ ០៦

ភិក្ខុ​ទាំងឡាយ​ពីរ​អង្គគឺ​ ​វប្បៈ​ ​និង​ភទ្ទិ​យៈ​នោះ​ ​បានឃើញ​អរិយសច្ច​ធម៌​ហើយ​ ​បាន​ដល់​អរិយសច្ច​ធម៌​ហើយ​ ​បាន​ត្រាស់​ដឹង​អរិយសច្ច​ធម៌​ហើយ​ ​បាន​ចុះចិត្តស៊ប់​ក្នុង​អរិយសច្ច​ធម៌​ហើយ​ ​ឆ្លងផុត​សេចក្តី​សង្ស័យ​ហើយ​ ​ប្រាសចាក​សេចក្តី​ងឿងឆ្ងល់​ហើយ​ ​ដល់​នូវ​សេចក្តី​ក្លៀវក្លា​ ​មិនបាច់​ជឿស្តាប់​បុគ្គល​ដទៃ​ក្នុង​សាសនា​នៃ​ព្រះ​សាស្តា​ ​ទើប​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​គួរ​បាន​នូវ​បព្វជ្ជា​ ​គួរ​បាន​នូវ​ឧបសម្បទា​ក្នុង​សំណាក់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះ​ដ៏​មានជោគ​ ​ទ្រង់​ត្រាស់​ហៅថា​ ​អ្នក​ទាំងឡាយ​ចូរ​មក​ជា​ភិក្ខុ​ចុះ​ ​ហើយ​ត្រាស់​ថា​ ​សាសនធម៌​ ​តថាគត​ពោល​ល្អ​ហើយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ដើម្បី​ធ្វើ​នូវ​និព្វាន​ ​ជាទីបំផុត​នៃ​កង​ទុក្ខ​ ​ដោយ​ប្រពៃ​ចុះ​។​ ​ព្រះពុទ្ធដីកា​នោះ​ឯង​ ​ជា​ឧបសម្បទា​របស់​វប្បៈ​ ​និង​ភទ្ទិ​យ​ភិក្ខុ​ដ៏​មាន​អាយុ​ទាំងនោះ​។​ ​លំដាប់​តទៅ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ទទួល​ភត្ត​ដែល​ភិក្ខុ​ទាំងឡាយ​នាំមក​អំពី​ស្រុក​មក​ថ្វាយ​ ​ហើយ​ទ្រង់​ពោល​ទូន្មាន​ប្រៀនប្រដៅ​ភិក្ខុ​ទាំងឡាយ​ពីរ​អង្គ​ ​គឺ​មហា​នាម​ ​និង​អស្ស​ជ្ជិ​ ​ក្រៅពី​ភិក្ខុ​បី​អង្គគឺ​ ​កោ​ណ្ឌញ្ញ​ ​វប្បៈ​ ​ភទ្ទិ​យៈ​នោះ​ដោយ​ធម្មី​កថា​។​ ​ភិក្ខុ​ទាំងឡាយ​បី​អង្គ​ ​ត្រាច់​ទៅ​បិណ្ឌបាត​ ​នាំមក​នូវ​វត្ថុ​ណា​ ​ឥសី​ទាំង៦អង្គ​ ​(​គឺ​ព្រះសម្មាសម្ពុទ្ធ១​ ​បញ្ចវគ្គិយ​ភិក្ខុ​ទាំង៥​)​ ​ក៏​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ដោយ​វត្ថុ​នោះ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​កំពុង​ពោល​ទូន្មាន​ប្រៀនប្រដៅ​ដោយ
ថយ | ទំព័រទី ៣៨ | បន្ទាប់
ID: 636793426602834508
ទៅកាន់ទំព័រ៖