ព្រះត្រៃបិដក ភាគ ០៦

ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ប្រាប់​ថា​ ​ថ្ងៃនេះ​ជា​ថ្ងៃឧបោសថ​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ត្រូវ​ភិក្ខុ​ណា​ប្រាប់​ថ្ងៃឧបោសថ​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ជា​ថេរៈ​ ​ប្រាប់​អំពី​ព្រឹក​។​ ​ក៏​សម័យ​នោះ​ឯង​ ​ព្រះ​ថេរៈ​មួយ​អង្គ​ភ្លេច​ ​(​មិនបាន​ប្រាប់​)​ ​អំពី​ព្រឹក​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ប្រាប់​ក្នុង​ពេល​ឆាន់​ក៏បាន​។​ ​ភិក្ខុ​ក៏​ភ្លេច​ក្នុង​ពេល​ឆាន់​ទៀត​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​រលឹក​ឃើញ​កាលណា​ ​ប្រាប់​កាលនោះ​ចុះ​។​ ​
 [​១៧៩​]​ ​ក៏​សម័យ​នោះ​ឯង​ ​រោង​ឧបោសថ​ក្នុង​អាវាស​មួយ​ស្មោកគ្រោក​។​ ​ភិក្ខុ​ជា​អាគន្តុកៈ​ទាំងឡាយ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុ​ទាំងឡាយ​មិនសមបើ​នឹង​មិន​បោស​រោង​ឧបោសថ​សោះ​។​ ​ភិក្ខុ​
ថយ | ទំព័រទី ៣៨១ | បន្ទាប់
ID: 636793804629051750
ទៅកាន់ទំព័រ៖