ព្រះត្រៃបិដក ភាគ ០៦
ទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបោសរោងឧបោសថ។ ទើបភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ត្រូវអ្នកណាបោសរោងឧបោសថហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាថេរៈបង្គាប់ភិក្ខុខ្ចី។ ពួកភិក្ខុខ្ចី ដែលព្រះថេរៈបង្គាប់ហើយ ក៏នៅតែមិនបោស។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនមានជម្ងឺ (បើ) ព្រះថេរៈបង្គាប់ហើយ មិនត្រូវមិនបោសទេ (ថាត្រូវតែបោស) ភិក្ខុណាមិនបោស ត្រូវអាបត្តិទុក្កដ។ ក៏សម័យនោះឯង ភិក្ខុមិនបានក្រាលអាសនៈ ក្នុងរោងឧបោសថ។ ភិក្ខុទាំងឡាយអង្គុយផ្ទាល់ដី កាយភិក្ខុក្តី ចីវរទាំងឡាយក្តី ប្រឡាក់ដោយដី។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុក្រាលអាសនៈ ក្នុងរោងឧបោសថ។ ទើបភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ត្រូវអ្នកណាក្រាលអាសនៈក្នុងរោង
ID: 636793804920088396
ទៅកាន់ទំព័រ៖