ព្រះត្រៃបិដក ភាគ ០៦

ឧបោសថ​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ជា​ថេរៈ​បង្គាប់​ភិក្ខុ​ខ្ចី​។​ ​ពួក​ភិក្ខុ​ខ្ចី​ ​ដែល​ព្រះ​ថេរៈ​បង្គាប់​ហើយ​ ​ក៏​នៅតែ​មិន​ក្រាល​អាសនៈ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ឈឺ​ ​(​បើ​)​ ​ភិក្ខុ​ជា​ថេរៈ​បង្គាប់​ហើយ​ ​មិន​ត្រូវ​មិន​ក្រាល​អាសនៈ​ទេ​ ​ភិក្ខុ​ណា​មិន​ក្រាល​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ក្នុង​រោង​ឧបោសថ​គ្មាន​ប្រទីប​។​ ​ភិក្ខុ​ទាំងឡាយ​ ​ជាន់​កាយ​គ្នា​ខ្លះ​ ​ជាន់​ចីវរ​គ្នា​ខ្លះ​ ​ក្នុង​ទី​ងងឹត​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​អុជ​ប្រទីប​ក្នុង​រោង​ឧបោសថ​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ត្រូវ​អ្នកណា​អុជ​ប្រទីប​ក្នុង​រោង​ឧបោសថ​ហ្ន៎​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​
ថយ | ទំព័រទី ៣៨៣ | បន្ទាប់
ID: 636793805171372769
ទៅកាន់ទំព័រ៖