ព្រះត្រៃបិដក ភាគ ០៦
ព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាថេរៈបង្គាប់ភិក្ខុខ្ចី។ ពួកភិក្ខុខ្ចី ដែលព្រះថេរៈបង្គាប់ហើយ ក៏នៅតែមិនអុជប្រទីប។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈឺ (បើ) ព្រះថេរៈបង្គាប់ហើយ មិនត្រូវមិនអុជប្រទីបទេ ភិក្ខុណាមិនអុជប្រទីប ត្រូវអាបត្តិទុក្កដ
(១) ។
[១៨០] ក៏សម៏យនោះឯង ភិក្ខុទាំងឡាយច្រើនរូបសុទ្ធតែល្ងង់ មិនឆ្លាស មានដំណើរទៅកាន់ទិស មិនបានលាអាចារ្យ និងឧបជ្ឈាយ៍។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាច្រើនក្នុងសាសនានេះ ជាភិក្ខុល្ងង់
(១) រឿងដំកល់ទឹកឆាន់ ទឹកប្រើប្រាស់ ប្រាកដក្នុងច្បាប់ឱរុបទាំងឡាយតពីបាលីនេះយ៉ាងនេះថា ក៏សម័យនោះឯង ពួកភិក្ខុអ្នកនៅចាំអាវាស ក្នុងអាវាសកន្លែងមួយ មិនចូលទៅដំកល់ទឹកឆាន់ មិនចូលទៅដំកល់ទឹកប្រើប្រាស់។ ភិក្ខុជាអាគន្តុកៈទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុទាំងឡាយអ្នកនៅចាំអាវាស មិនសមបើនឹងមិនដំកល់ទឹកឆាន់ មិនដំកល់ទឹកប្រើប្រាស់សោះ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុដំកល់ទឹកឆាន់ ទឹកប្រើប្រាស់។ ទើបភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា ត្រូវអ្នកណាដំកល់ទឹកឆាន់ ទឹកប្រើប្រាស់ហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាថេរៈបង្គាប់ភិក្ខុថ្មី។ ពួកភិក្ខុថ្មី ដែលព្រះថេរៈបង្គាប់ហើយ ក៏នៅតែមិនដំកល់ទុក។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈឺ (បើ) ព្រះថេរៈបង្គាប់ហើយ មិនត្រូវមិនដំកល់ទុក (ត្រូវតែចូលទៅដំកល់ទុក) ភិក្ខុណាមិនដំកល់ទុក ត្រូវអាបត្តិទុក្កដ។
ID: 636793805614848134
ទៅកាន់ទំព័រ៖