ព្រះត្រៃបិដក ភាគ ០៦

មិន​ឆ្លាស​ ​មានដំណើរ​ទៅកាន់​ទិស​ ​មិន​លា​អាចារ្យ​ ​និង​ឧបជ្ឈាយ៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​អាចារ្យ​ ​និង​ឧបជ្ឈាយ៍​សួរ​ភិក្ខុ​ទាំងនោះ​ថា​ ​លោក​ទាំងឡាយ​នឹង​ទៅណា​ ​នឹង​ទៅជាមួយ​នឹង​អ្នកណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ទាំងនោះ​ល្ងង់​ ​មិន​ឆ្លាស​ ​និយាយ​អាង​ពួក​ភិក្ខុ​ដទៃ​ ​ដែល​ល្ងង់​ ​មិន​ឆ្លាស​ ​(​ដូចគ្នា​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវ​អាចារ្យ​ ​និង​ឧបជ្ឈាយ៍​អនុញ្ញាត​ឲ្យ​ទេ​ ​បើ​អនុញ្ញាត​ឲ្យ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ល្ងង់​ ​មិន​ឆ្លាស​ទាំងនោះ​ ​ដែល​អាចារ្យ​ ​និង​ឧបជ្ឈាយ៍​មិន​អនុញ្ញាត​ ​បើ​នៅតែ​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ក្នុង​សាសនា​នេះ​ ​ភិក្ខុ​ទាំងឡាយ​ជាច្រើន​ ​សុទ្ធតែ​ល្ងង់​ ​មិន​ឆ្លាស​នៅក្នុង​អាវាស​មួយ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​មិនដឹង​ឧបោសថ​ ​ឬ​ឧបោសថកម្ម​ ​បាតិមោក្ខ​ ​ឬ​បា​តិ​មោក្ខុ​ទ្ទេស​។​ ​ភិក្ខុ​ដទៃ​ជា​ពហូ​សូត្រ​ ​ចេះចាំ​ព្រះ​ត្រៃបិដក​ ​ទ្រទ្រង់ធម៌​ ​ទ្រទ្រង់​វិន័យ​ ​ចាំ​មាតិកា​ ​ជា​បណ្ឌិត​ ​ឆ្លៀវឆ្លាស​ ​មាន​ប្រាជ្ញា​ ​មាន​សេចក្តី​ខ្មាស​ ​មាន​សេចក្តី​រង្កៀស​ ​ស្រឡាញ់​ការសិក្សា​ ​ក៏​មក​ក្នុង​អាវាស​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​នោះ​សង្គ្រោះ​ ​អនុគ្រោះ​និយាយ​រាក់ទាក់​ ​ទំនុកបម្រុង​ភិក្ខុ​ជា​ពហូ​សូត្រ​នោះ​ ​ដោយ​គ្រឿង​លំអិត​សម្រាប់​ងូត​ ​ដោយ​ដីស្អិត​ ​ឈើស្ទន់​ ​ទឹក​ខ្ពុរមាត់​ ​លុបមុខ​ ​បើ​ភិក្ខុ​ទាំងឡាយ​នោះ​មិន​សង្គ្រោះ​ ​មិន​អនុគ្រោះ​ ​មិន​និយាយ​រាក់ទាក់​ ​មិន​ទំនុកបម្រុង​ ​ដោយ​គ្រឿង​លំអិត​
ថយ | ទំព័រទី ៣៨៥ | បន្ទាប់
ID: 636793805920595622
ទៅកាន់ទំព័រ៖