ព្រះត្រៃបិដក ភាគ ០៦
សម្រាប់ងូត ដោយដីស្អិត ឈើស្ទន់ ទឹកខ្ពុរមាត់ លុបមុខទេ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ឧបោសថថ្ងៃនោះ មានពួកភិក្ខុជាច្រើនរូបសុទ្ធតែល្ងង់ មិនឆ្លាស នៅក្នុងអាវាសមួយ។ ភិក្ខុទាំងឡាយនោះមិនដឹងឧបោសថ ឬឧបោសថកម្ម បាតិមោក្ខ ឬបាតិមោក្ខុទ្ទេស។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយបញ្ជូនភិក្ខុ១រូប ទៅកាន់អាវាសជិតខាង ក្នុងថ្ងៃនោះថា នែអាវុសោ ចូរអ្នកទៅរៀនបាតិមោក្ខដោយសង្ខេប ឬដោយពិស្តារមក។ បើភិក្ខុ (ដែលត្រូវបញ្ជូនទៅនោះ) បានបាតិមោក្ខនុ៎ះ ដោយអាការយ៉ាងនេះ ការបាននុ៎ះជាការល្អ បើមិនបានទេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយក្នុងអាវាសណាដឹងឧបោសថ ឬឧបោសថកម្ម បាតិមោក្ខ ឬបាតិមោក្ខុទ្ទេស ត្រូវភិក្ខុទាំងឡាយនោះទៅកាន់អាវាសនោះទាំងអស់គ្នា បើមិនទៅទេ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុជាច្រើនក្នុងសាសនានេះ ល្ងង់ មិនឆ្លាស នៅចាំវស្សាក្នុងអាវាសមួយ។ ភិក្ខុទាំងឡាយនោះមិនដឹងឧបោសថ ឬឧបោសថកម្ម បាតិមោក្ខ ឬបាតិមោក្ខុទ្ទេស។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុ
ID: 636793806175490201
ទៅកាន់ទំព័រ៖