ព្រះត្រៃបិដក ភាគ ០៦
ទាំងនោះបញ្ជូនភិក្ខុ១រូប ទៅកាន់អាវាសជិតខាង ក្នុងថ្ងៃនោះថា នែអាវុសោ ចូរអ្នកទៅរៀនបាតិមោក្ខដោយសង្ខេប ឬដោយពិស្តារហើយមក។ បើភិក្ខុនោះ បានបាតិមោក្ខនុ៎ះ មកយ៉ាងនេះ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវភិក្ខុទាំងឡាយបញ្ជូនភិក្ខុ១រូបក្នុងរវាង៧ថ្ងៃថា នែអាវុសោ ចូរអ្នកទៅរៀនបាតិមោក្ខដោយសង្ខេប ឬដោយពិស្តារមក។ បើភិក្ខុនោះ បានបាតិមោក្ខនុ៎ះ យ៉ាងនេះ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុទាំងនោះនៅចាំវស្សាក្នុងអាវាសនោះទេ បើនៅ ត្រូវអាបត្តិទុក្កដ។
[១៨១] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយប្រជុំគ្នា សង្ឃនឹងធ្វើឧបោសថ។ កាលបើព្រះដ៏មានព្រះភាគទ្រង់មានបន្ទូលយ៉ាងនេះ ភិក្ខុ១រូប បានក្រាបទូលព្រះដ៏មានព្រះភាគដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន នៅមានភិក្ខុឈឺ ភិក្ខុនោះមិនទាន់មក។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឈឺឲ្យបារិសុទ្ធិបាន។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុឈឺនោះឲ្យបារិសុទ្ធិយ៉ាងនេះ។ ត្រូវភិក្ខុឈឺនោះ ចូលទៅរកភិក្ខុ១រូប ហើយធ្វើឧត្តរាសង្គឆៀងស្មាម្ខាង រួច
ID: 636793806440655368
ទៅកាន់ទំព័រ៖