ព្រះត្រៃបិដក ភាគ ០៦

អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ឲ្យ​បារិសុទ្ធិ​ ​លោក​ចូរ​នាំ​បារិសុទ្ធិ​របស់ខ្ញុំ​ទៅ​ ​លោក​ចូរ​ប្រាប់​បារិសុទ្ធិ​របស់ខ្ញុំ​។​ ​ភិក្ខុ​ឈឺ​នោះ​បញ្ជាក់​ដោយ​កាយ​(​ក្តី​)​ ​បញ្ជាក់​ដោយ​វាចា​ ​(​ក្តី​)​ ​បញ្ជាក់​ដោយ​កាយវាចា​ ​(​ក្តី​)​ ​ឈ្មោះថា​ ​ឲ្យ​បរិសុទ្ធិ​ហើយ​ ​ភិក្ខុ​នោះ​មិន​បញ្ជាក់​ដោយ​កាយ​ ​មិន​បញ្ជាក់​ដោយ​វាចា​ ​មិន​បញ្ជាក់​ដោយ​កាយវាចា​ទេ​ ​មិន​ឈ្មោះថា​ ​ឲ្យ​បារិសុទ្ធិ​ទេ​។​ ​បើ​ភិក្ខុ​នោះ​បាន​បារិសុទ្ធិ​នុ៎ះ​យ៉ាងនេះ​ ​ការបាន​បារិសុទ្ធិ​នុ៎ះ​ ​ជាការល្អ​ ​បើ​មិនបានទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​នាំ​ភិក្ខុ​ឈឺ​ដោយ​គ្រែ​ ​ឬ​តាំង​មក​ក្នុង​កណ្តាល​សង្ឃ​ ​ហើយ​ធ្វើ​ឧបោសថ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​គំនិត​យ៉ាងនេះ​មានដល់​ភិក្ខុ​អ្នកបម្រើ​ភិក្ខុ​ឈឺ​ថា​ ​បើ​យើង​ទាំងឡាយ​ឲ្យ​ភិក្ខុ​ឈឺ​ឃ្លាតចាក​ទី​ ​អាពាធ​នឹង​រឹតតែ​ចំរើន​ ​ឬ​នឹង​ស្លាប់​ដូច្នេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវឲ្យ​ភិក្ខុ​ឈឺ​ឃ្លាតចាក​ទី​ទេ​ ​ត្រូវ​សង្ឃ​ទៅ​ធ្វើ​ឧបោសថ​ក្នុង​ទីនោះ​។​ ​មិន​ត្រូវ​សង្ឃ​ធ្វើ​ឧបោសថ​ដោយ​ពួក​ឡើយ​ ​បើ​ធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​ភិក្ខុ​ឈឺ​ឲ្យ​បារិសុទ្ធិ​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​បារិសុទ្ធិ​ចៀសចេញ​ចាកទី​នោះ​ទៅ​ ​ត្រូវឲ្យ​បារិសុទ្ធិ​
ថយ | ទំព័រទី ៣៨៨ | បន្ទាប់
ID: 636793806682969227
ទៅកាន់ទំព័រ៖