ព្រះត្រៃបិដក ភាគ ០៦
ដល់ភិក្ខុដទៃ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យបារិសុទ្ធិហើយ បើភិក្ខុអ្នកនាំបារិសុទ្ធិទៅ សិកក្នុងទីនោះឯង (ក្តី) ស្លាប់ទៅ (ក្តី) ប្តេជ្ញាខ្លួនជាសាមណេរ (ក្តី) ប្តេជ្ញាខ្លួនជាអ្នកលាសិក្ខា(ក្តី) ប្តេជ្ញាខ្លួនជាអ្នកត្រូវអន្តិមវត្ថុ (ក្តី) ប្តេជ្ញាខ្លួនជាមនុស្សឆ្កួត(ក្តី) ប្តេជ្ញាខ្លួនជាអ្នកមានចិត្តរវើរវាយ(ក្តី) ប្តេជ្ញាខ្លួនជាអ្នកមានវេទនាគ្របសង្កត់(ក្តី) ប្តេជ្ញាខ្លួនជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ(ក្តី) ប្តេជ្ញាខ្លួនជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនសំដែងអាបត្តិ(ក្តី) ប្តេជ្ញាខ្លួនជាអ្នកត្រូវសង្ឃលើកវត្ត ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ (ក្តី) ប្តេជ្ញាខ្លួនជាមនុស្សខ្ទើយ(ក្តី) ប្តេជ្ញាខ្លួនជាថេយ្យសំវាសកៈ(ក្តី) ប្តេជ្ញាខ្លួនជាអ្នកទៅចូលពួកតិរ្ថិយ(ក្តី) ប្តេជ្ញាខ្លួនជាតិរច្ឆាន(ក្តី) ប្តេជ្ញាខ្លួនជាអ្នកសម្លាប់មាតា(ក្តី) ប្តេជ្ញាខ្លួនជាអ្នកសម្លាប់បិតា(ក្តី) ប្តេជ្ញាខ្លួនជាអ្នកសម្លាប់ព្រះអរហន្ត(ក្តី) ប្តេជ្ញាខ្លួនជាអ្នកទ្រុស្តភិក្ខុនី(ក្តី) ប្តេជ្ញាខ្លួនជាអ្នកបំបែកសង្ឃ(ក្តី) ប្តេជ្ញាខ្លួនជាអ្នកញុំាងព្រះលោហិតឲ្យពុរពងឡើង (ក្តី) ប្តេជ្ញាខ្លួនជាឧភតោព្យញ្ជនក (មានភេទពីរក្តី) ត្រូវឲ្យបារិសុទ្ធិទៅភិក្ខុដទៃ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺឲ្យបារិសុទ្ធិហើយ បើភិក្ខុអ្នកនាំបារិសុទ្ធិចៀសចេញទៅក្នុងពាក់កណ្តាលផ្លូវ។ មិនឈ្មោះថា ភិក្ខុនោះបាននាំបារិសុទ្ធិមកដល់ឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឈឺ
ID: 636793806922402922
ទៅកាន់ទំព័រ៖