ព្រះត្រៃបិដក ភាគ ០៦

ឲ្យ​បារិសុទ្ធិ​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​បារិសុទ្ធិ​សឹក​ ​(​ក្តី​)​ ​ស្លាប់​(​ក្តី​)​។​បេ​។​ ​បេ្ត​ជ្ញា​ខ្លួន​ជា​ឧភតោព្យញ្ជនក​(​ក្តី​)​ ​ក្នុង​ពាក់កណ្តាល​ផ្លូវ​ ​បារិសុទ្ធិ​ ​ក៏​មិន​ឈ្មោះថា​ ​ភិក្ខុ​នោះ​បាន​នាំមក​ដល់​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ឈឺ​ឲ្យ​បារិសុទ្ធិ​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​បារិសុទ្ធិ​ដល់ទៅ​សង្ឃ​ ​ហើយ​ទើប​ចៀសចេញ​ទៅ​ ​បារិសុទ្ធិ​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​នោះ​បាន​នាំមក​ដល់ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ឈឺ​ឲ្យ​បារិសុទ្ធិ​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​បារិសុទ្ធិ​ដល់ទៅ​សង្ឃ​ ​ហើយ​ទើប​សឹក​ ​(​ក្តី​)​ ​ស្លាប់​(​ក្តី​)​។​បេ​។​ ​បេ្ត​ជ្ញា​ខ្លួន​ជា​ឧភតោព្យញ្ជនក​(​ក្តី​)​ ​បារិសុទ្ធិ​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​នោះ​បាន​នាំមក​ដល់ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ឈឺ​ឲ្យ​បារិសុទ្ធិ​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​បារិសុទ្ធិ​ដល់ទៅ​សង្ឃ​ ​ហើយ​ដេកលក់​ ​មិនបាន​ប្រាប់​ ​ឬ​ភ្លាំងភ្លេច​ ​មិនបាន​ប្រាប់​ ​ឬ​ចូល​ឈាន​ ​ហើយ​មិនបាន​ប្រាប់​ ​បារិសុទ្ធិ​ ​ក៏​ឈ្មោះថា​ ​ភិក្ខុ​នោះ​បាន​នាំមក​ដល់ហើយ​។​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​អ្នកនាំ​បារិសុទ្ធិ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ឈឺ​ឲ្យ​បារិសុទ្ធិ​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​បារិសុទ្ធិ​ទៅដល់​សង្ឃ​ ​ហើយ​ក្លែង​មិន​ប្រាប់​ ​បារិសុទ្ធិ​ ​ឈ្មោះថា​ ​ភិក្ខុ​នោះ​បាន​នាំមក​ដល់ហើយ​ ​តែ​ភិក្ខុ​អ្នកនាំ​បារិសុទ្ធិ​ត្រូវអាបត្តិ​ទុក្កដ​។
ថយ | ទំព័រទី ៣៩០ | បន្ទាប់
ID: 636793807135375103
ទៅកាន់ទំព័រ៖