ព្រះត្រៃបិដក ភាគ ០៦

ប្តេជ្ញា​ខ្លួន​ជា​អ្នកសម្លាប់​ព្រះអរហន្ត​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​ទ្រុស្ត​ភិក្ខុនី​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នក​បំបែក​សង្ឃ​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​អ្នកធ្វើ​ព្រះ​លោហិត​ឲ្យ​ពុរពង​ឡើង​ ​(​ក្តី​)​ ​ប្តេជ្ញា​ខ្លួន​ជា​ឧភតោព្យញ្ជនក​ ​(​ក្តី​)​ ​ត្រូវឲ្យ​ឆន្ទៈ​ដល់​ភិក្ខុ​ដទៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ឈឺ​ឲ្យ​ឆន្ទៈ​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​ឆន្ទៈ​គេច​ចៀស​ទៅ​ក្នុង​ពាក់កណ្តាល​ផ្លូវ​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិនបាន​នាំ​ឆន្ទៈ​មកដល់​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ឈឺ​ឲ្យ​ឆន្ទៈ​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​ឆន្ទៈ​សឹក​ទៅ​ ​(​ក្តី​)​ ​ស្លាប់​ទៅ​(​ក្តី​)​ក្នុង​ពាក់កណ្តាល​ផ្លូវ​។​បេ​។​ ​បេ្ត​ជ្ញា​ខ្លួន​ជា​ឧភតោព្យញ្ជនក​(​ក្តី​)​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​មិនបាន​នាំ​ឆន្ទៈ​មក​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ឈឺ​ឲ្យ​ឆន្ទៈ​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​ឆន្ទៈ​ទៅដល់​សង្ឃ​ ​ហើយ​ទើប​ចៀសចេញ​ទៅ​ ​ឆន្ទៈ​ ​ឈ្មោះថា​ ​នាំមក​ដល់ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ឈឺ​ឲ្យ​ឆន្ទៈ​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​ឆន្ទៈ​ទៅដល់​ទៅ​សង្ឃ​ ​ហើយ​សឹក​ទៅ​ ​(​ក្តី​)​ ​ស្លាប់​ទៅ​(​ក្តី​)​។​បេ​។​ ​បេ្ត​ជ្ញា​ខ្លួន​ជា​ឧភតោព្យញ្ជនក​(​ក្តី​)​ ​ភិក្ខុ​នោះ​ ​ឈ្មោះថា​ ​បាន​នាំ​ឆន្ទៈ​មក​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ឈឺ​ឲ្យ​ឆន្ទៈ​ហើយ​ ​បើ​ភិក្ខុ​អ្នកនាំ​ឆន្ទៈ​ដល់ទៅ​សង្ឃ​ ​ហើយ​ដេកលក់​ ​មិនបាន​ប្រាប់​(​ក្តី​)​ ​ភ្លេច​ ​មិនបាន​ប្រាប់​(​ក្តី​)​ ​ចូល​សមាបត្តិ​មិនបាន​ប្រាប់​(​ក្តី​)​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​បាន​នាំ​ឆន្ទៈ​មកដល់​ហើយ​។​ ​ភិក្ខុ​អ្នកនាំ​ឆន្ទៈ​ ​មិន​ត្រូវអាបត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​ឈឺ​ឲ្យ​ឆន្ទៈ​ហើយ​ ​
ថយ | ទំព័រទី ៣៩៣ | បន្ទាប់
ID: 636793807927190393
ទៅកាន់ទំព័រ៖