ព្រះត្រៃបិដក ភាគ ០៦

នាំទៅ​នុ៎ះ​យ៉ាងនេះ​ ​ការបាន​នុ៎ះ​ ​ជាការល្អ​ ​បើ​មិនបានទេ​ ​មិន​ត្រូវ​សង្ឃ​ធ្វើ​ឧបោសថ​ដោយ​ពួក​ឡើយ​ ​បើ​ធ្វើ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
 [​១៨៤​]​ ​លំដាប់នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ប្រជុំ​គ្នា​ ​(​ព្រោះ​)​ ​សង្ឃ​មាន​កិច្ច​ត្រូវ​ធ្វើ​។​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​មាន​បន្ទូល​យ៉ាងនេះ​ហើយ​ ​ភិក្ខុ១រូប​ ​បាន​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ពាក្យ​នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នៅ​មាន​ភិក្ខុ​ឈ្មោះ​គ​គ្គៈ​ឆ្កួត​ ​ភិក្ខុ​នោះ​មិនទាន់​មក​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ឆ្កួត​ទាំងឡាយ​នេះ​មាន​ពីរ​យ៉ាង​ ​គឺ​មាន​ភិក្ខុ​ឆ្កួត១យ៉ាង​ ​រលឹក​ឧបោសថ​បាន​ខ្លះ​ ​រលឹក​មិនបាន​ខ្លះ​ ​រលឹក​សង្ឃកម្ម​បាន​ខ្លះ​ ​រលឹក​មិនបាន​ខ្លះ​ ​រលឹក​មិនបានសោះ​ក៏​មាន​ ​ភិក្ខុ​ឆ្កួត១យ៉ាង​ ​មកកាន់​ឧបោសថ​បាន​ខ្លះ​ ​មក​មិនបាន​ខ្លះ​ ​មកកាន់​សង្ឃកម្ម​បាន​ខ្លះ​ ​មក​មិនបាន​ខ្លះ​ ​មក​មិនបានសោះ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​ភិក្ខុ​ឆ្កួត​ទាំងពីរ​យ៉ាងនោះ​ ​ភិក្ខុ​ឆ្កួត​ណា​រលឹក​ឧបោសថ​បាន​ខ្លះ​ ​រលឹក​មិនបាន​ខ្លះ​ ​រលឹក​សង្ឃកម្ម​បាន​ខ្លះ​ ​រលឹក​មិនបាន​ខ្លះ​ ​មកកាន់​ឧបោសថ​បាន​ខ្លះ​ ​មក​មិនបាន​ខ្លះ​ ​មកកាន់​សង្ឃកម្ម​បាន​ខ្លះ​ ​មក​មិនបាន​ខ្លះ​។​ ​
ថយ | ទំព័រទី ៣៩៦ | បន្ទាប់
ID: 636793808759087974
ទៅកាន់ទំព័រ៖