ព្រះត្រៃបិដក ភាគ ០៦

មកកាន់​សង្ឃកម្ម​បាន​ខ្លះ​ ​មក​មិនបាន​ខ្លះ​។​ ​ឥឡូវ​សង្ឃ​ឲ្យ​ឧម្មត្តក​សម្មតិ​ដល់​ភិក្ខុ​ឈ្មោះ​គ​គ្គៈ​ជា​ភិក្ខុ​ឆ្កួត​ថា​ ​ភិក្ខុ​ឈ្មោះ​គ​គ្គៈ​ ​គប្បី​រលឹក​ឧបោសថ​បាន​ក្តី​ ​រលឹក​មិនបាន​ក្តី​ ​រលឹក​សង្ឃកម្ម​បាន​ក្តី​ ​រលឹក​មិនបាន​ក្តី​ ​មកកាន់​ឧបោសថ​បាន​ក្តី​ ​មក​មិនបាន​ក្តី​ ​មកកាន់​សង្ឃកម្ម​បាន​ក្តី​ ​មក​មិនបាន​ក្តី​ ​សង្ឃ​នឹង​ធ្វើ​ឧបោសថ​ ​នឹង​ធ្វើ​សង្ឃកម្ម​ ​ជាមួយ​ភិក្ខុ​ឈ្មោះ​គ​គ្គៈ​ក៏បាន​ ​វៀរចាក​ភិក្ខុ​ឈ្មោះ​គ​គ្គៈ​ក៏បាន​។​ ​ការ​ឲ្យ​ឧម្មត្តក​សម្មតិ​ដល់​ភិក្ខុ​ឈ្មោះ​គ​គ្គៈ​ ​ជា​ភិក្ខុ​ឆ្កួត​ ​ថា​ភិក្ខុ​ឈ្មោះ​គ​គ្គៈ​ ​រលឹក​ឧបោសថ​បាន​ក្តី​ ​រលឹក​មិនបាន​ក្តី​ ​រលឹក​សង្ឃកម្ម​បាន​ក្តី​ ​រលឹក​មិនបាន​ក្តី​ ​មកកាន់​ឧបោសថ​បាន​ក្តី​ ​មក​មិនបាន​ក្តី​ ​មកកាន់​សង្ឃកម្ម​បាន​ក្តី​ ​មក​មិនបាន​ក្តី​ ​សង្ឃ​នឹង​ធ្វើ​ឧបោសថ​ ​នឹង​ធ្វើ​សង្ឃកម្ម​ ​ជាមួយ​ភិក្ខុ​ឈ្មោះ​គ​គ្គៈ​ក៏បាន​ ​វៀរចាក​ភិក្ខុ​ឈ្មោះ​គ​គ្គៈ​ក៏បាន​ ​ដូច្នេះ​ ​គាប់ចិត្ត​ដល់​លោកម្ចាស់​អង្គ​ណា​ ​គួរ​លោកម្ចាស់​អង្គ​នោះ​ស្ងៀម​ ​មិន​គាប់ចិត្ត​ដល់​លោកម្ចាស់​អង្គ​ណា​ ​គួរ​លោកម្ចាស់​អង្គ​នោះ​និយាយឡើង​។​ ​សង្ឃ​ឲ្យ​ឧម្មត្តក​សម្មតិ​ដល់​ភិក្ខុ​ឈ្មោះ​គ​គ្គៈ​ ​ជា​ភិក្ខុ​ឆ្កួត​ហើយ​ថា​ ​ភិក្ខុ​ឈ្មោះ​គ​គ្គៈ​ ​រលឹក​
ថយ | ទំព័រទី ៣៩៨ | បន្ទាប់
ID: 636793809265866961
ទៅកាន់ទំព័រ៖