ព្រះត្រៃបិដក ភាគ ០៦
ឧបោសថបានក្តី រលឹកមិនបានក្តី រលឹកសង្ឃកម្មបានក្តី រលឹកមិនបានក្តី មកកាន់ឧបោសថបានក្តី មកមិនបានក្តី មកកាន់សង្ឃកម្មបានក្តី មកមិនបានក្តី សង្ឃនឹងធ្វើឧបោសថ នឹងធ្វើសង្ឃកម្ម ជាមួយភិក្ខុឈ្មោះគគ្គៈក៏បាន វៀរចាកភិក្ខុឈ្មោះគគ្គៈក៏បាន។ ការឲ្យឧម្មត្តកសម្មតិនោះ គាប់ចិត្តដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀម ខ្ញុំសូមចាំទុកនូវដំណើរនេះ ដោយអាការស្ងៀមនៅយ៉ាងនេះ។
[១៨៥] ក៏សម័យនោះឯង មានភិក្ខុ៤អង្គ គង់ក្នុងអាវាស១ ក្នុងឧបោសថថ្ងៃនោះ។ ទើបភិក្ខុទាំងឡាយនោះ មានគំនិតយ៉ាងនេះថា ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយថា ត្រូវភិក្ខុធ្វើឧបោសថ ក៏យើងទាំងឡាយជាជន៤រូប ត្រូវយើងទាំងឡាយធ្វើឧបោសថដូចម្តេចទៅ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុ៤រូបសំដែងនូវបាតិមោក្ខបាន។ ក៏សម័យនោះឯង មានភិក្ខុ៣រូប នៅក្នុងអាវាសមួយ ក្នុងឧបោសថថ្ងៃនោះ។ ទើបភិក្ខុទាំងឡាយនោះ មានគំនិតយ៉ាងនេះថា ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតឲ្យភិក្ខុបួនរូបសំដែងនូវបាតិមោក្ខ ក៏ឯយើង
ID: 636793809547903092
ទៅកាន់ទំព័រ៖