ព្រះត្រៃបិដក ភាគ ០៦
ជាបច្ច័យ ផស្សៈកើតមាន ព្រោះមានសឡាយតនៈជាបច្ច័យ វេទនាកើតមាន ព្រោះមានផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះមានវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះមានតណ្ហាជាបច្ច័យ ភពកើតមាន ព្រោះមានឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះមានភពជាបច្ច័យ សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ចង្អៀតណែនក្នុងចិត្តទាំងឡាយកើតមាន ព្រោះមានជាតិជាបច្ច័យ សេចក្តីកើតឡើងនៃកងទុក្ខទាំងអស់នេះ រមែងកើតមានយ៉ាងនេះឯង ម្យ៉ាងទៀត សេចក្តីរលត់សង្ខារកើតមាន ព្រោះវិនាសនិងរលត់មិនមានសេសសល់នៃអវិជ្ជា សេចក្តីរលត់វិញ្ញាណកើតមាន ព្រោះរលត់សង្ខារ សេចក្តីរលត់នាមរូបកើតមាន ព្រោះរលត់វិញ្ញាណ សេចក្តីរលត់សឡាយតនៈកើតមាន ព្រោះរលត់នាមរូប សេចក្តីរលត់ផស្សៈកើតមាន ព្រោះរលត់សឡាយតនៈ សេចក្តីរលត់វេទនាកើតមាន ព្រោះរលត់ផស្សៈ សេចក្តីរលត់តណ្ហាកើតមាន ព្រោះរលត់វេទនា សេចក្តីរលត់ឧបាទានកើតមាន ព្រោះរលត់តណ្ហា សេចក្តីរលត់ភពកើតមាន ព្រោះរលត់ឧបាទាន សេចក្តីរលត់ជាតិកើតមាន ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងចង្អៀតចង្អល់ចិត្តទាំងឡាយក៏សឹងតែរលត់ទៅ ព្រោះរលត់នៃជាតិ សេចក្តីរលត់នៃកងទុក្ខទាំងអស់នេះ រមែង
ID: 636793411611086144
ទៅកាន់ទំព័រ៖