ព្រះត្រៃបិដក ភាគ ០៦

 [​២០​]​ ​គ្រានោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​មក​ ​ហើយ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ ​គឺ​រាងកាយ​ជា​អនត្តា​ ​មិនមែន​ជា​របស់​ខ្លួន​ឡើយ​(​១​)​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនណាបើ​រូប​នេះ​ជា​របស់​ខ្លួន​ពិតមែន​ ​រូប​នេះ​ក៏​មិន​គប្បី​ប្រព្រឹត្តទៅ​ដើម្បី​អាពាធ​ ​គឺ​ជម្ងឺ​ដំ​កាត់​ឡើយ​ ​ម្យ៉ាងទៀត​ ​បុគ្គល​គប្បី​បាន​ ​(​នូវ​អំណាច​)​ ​ក្នុង​រូប​ថា​ ​សូម​អោយ​រូប​របស់​អញ​យ៉ាងនេះ​ទៅ​ ​សូមកុំ​អោយ​រូប​របស់​អញ​យ៉ាងនេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូប​ជា​អនត្តា​មែនពិត​ ​ព្រោះហេតុនោះ​បាន​ជា​រូប​ចេះតែ​ប្រព្រឹត្តទៅ​ដើម្បី​អាពាធ​ ​ម្យ៉ាងទៀត​ ​បុគ្គល​មិនបាន​(​នូវ​អំណាច​)​ ​ក្នុង​រូប​ថា​ ​សូមឲ្យ​រូប​របស់​អញ​យ៉ាងនេះ​ទៅ​ ​សូមកុំ​ឲ្យ​រូប​របស់​អញ​យ៉ាងនេះ​ឡើយ​។​ ​វេទនា​មិនមែន​ជា​របស់​ខ្លួន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនណាបើ​វេទនា​នេះ​ជា​របស់​ខ្លួន​ពិតមែន​ ​វេទនា​នេះ​ក៏​មិន​គប្បី​ប្រព្រឹត្តទៅ​ដើម្បី​អាពាធ​ឡើយ​ ​ម្យ៉ាងទៀត​ ​បុគ្គល​គប្បី​បាន​(​នូវ​អំណាច​)​ក្នុង​វេទនា​ថា​ ​សូមឲ្យ​វេទនា​របស់​អញ​យ៉ាងនេះ​ទៅ​ ​សូមកុំ​ឲ្យ​វេទនា​របស់​អញ​យ៉ាងនេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​ជា​អនត្តា​ពិតមែន​ ​ព្រោះហេតុនោះ​ ​បាន​ជា​វេទនា​ចេះតែ​ប្រព្រឹត្តទៅ​ដើម្បី​អាពាធ​ ​ម្យ៉ាងទៀត​ ​បុគ្គល​មិនបាន​(​នូវ​អំណាច​)​ ​ក្នុង​វេទនា​ថា​ ​សូមឲ្យ​វេទនា​របស់​អញ​យ៉ាងនេះ​ទៅ​ ​
​(​១​)​ ​ក្នុង​ដីកា​ថា​ ​រូបំ​ ​អនត្តា​ ​រូប​មិនមែន​ជា​របស់​ខ្លួន​នោះ​ ​សេចក្តី​ថា​ ​រូប​មិន​ប្រព្រឹត្តទៅ​ក្នុង​អំណាចចិត្ត១​ ​មិន​មាន​ម្ចាស់១​ ​សោះសូន្យ១​ ​ជាស​ត្រូវ​នឹង​ចិត្ត១​។​
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 636793427333247792
ទៅកាន់ទំព័រ៖