ព្រះត្រៃបិដក ភាគ ០៦

ទាំងឡាយ​ជា​ជន​បី​រូប​ ​ត្រូវ​យើង​ធ្វើ​ឧបោសថ​ដូចម្តេច​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ៣រូប​ធ្វើ​បារិសុទ្ធិ​ឧបោសថ​ដល់គ្នា​នឹងគ្នា​។​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ឯ​បារិសុទ្ធិ​ឧបោសថ​នោះ​ ​ត្រូវ​ភិក្ខុ​ធ្វើ​យ៉ាងនេះ​។​ ​ត្រូវ​ភិក្ខុ​ដែល​ឆ្លាស​ ​ប្រតិពល​ ​ឲ្យ​ភិក្ខុ​ទាំងឡាយ​នោះ​ដឹង​ថា​ ​ចូរ​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ស្តាប់​ខ្ញុំ​ ​ថ្ងៃទី១៥នេះ​ ​ជា​ថ្ងៃឧបោសថ​ ​បើ​កម្ម​មានកាល​គួរ​ដល់​លោក​ដ៏​មាន​អាយុ​ទាំងឡាយ​ហើយ​ ​យើង​ទាំងឡាយ​គួរ​ធ្វើ​បារិសុទ្ធិ​ឧបោសថ​ដល់គ្នា​នឹងគ្នា​។​ ​ត្រូវ​ភិក្ខុ​ជា​ថេរៈ​ ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​រួច​និយាយ​នឹង​ភិក្ខុ​ទាំងឡាយ​នោះ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​ជា​បុគ្គល​បរិសុទ្ធ​ ​សូម​លោក​ទាំងឡាយ​ចាំទុក​នូវ​ខ្ញុំ​ ​ថា​ជា​បុគ្គល​បរិសុទ្ធ​ ​នែ​អាវុសោ​ ​ខ្ញុំ​ជា​បុគ្គល​បរិសុទ្ធ​ ​សូម​លោក​ទាំងឡាយ​ចាំទុក​នូវ​ខ្ញុំ​ ​ថា​ជា​បុគ្គល​បរិសុទ្ធ​ ​នែ​អាវុសោ​ ​ខ្ញុំ​ជា​បុគ្គល​បរិសុទ្ធ​ ​សូម​លោក​ទាំងឡាយ​ចាំទុក​នូវ​ខ្ញុំ​ ​ថា​ជា​បុគ្គល​បរិសុទ្ធ​។​ ​ត្រូវ​ភិក្ខុ​ខ្ចីវស្សា​ ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ហើយ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​រួច​និយាយ​នឹង​ភិក្ខុ​ទាំងឡាយ​នោះ​យ៉ាងនេះ​ថា​ ​ទានប្រោស​ ​ខ្ញុំ​ជា​បុគ្គល​បរិសុទ្ធ​ ​សូម​លោក​ទាំងឡាយ​ចាំទុក​នូវ​ខ្ញុំ​ ​ថា​ជា​បុគ្គល​បរិសុទ្ធ​ ​ទានប្រោស​ ​ខ្ញុំ​ជា​បុគ្គល​បរិសុទ្ធ​ ​សូម​លោក​
ថយ | ទំព័រទី ៤០០ | បន្ទាប់
ID: 636793809767755667
ទៅកាន់ទំព័រ៖