ព្រះត្រៃបិដក ភាគ ០៦
ទាំងឡាយចាំទុកនូវខ្ញុំ ថាជាបុគ្គលបរិសុទ្ធ ទានប្រោស ខ្ញុំជាបុគ្គលបរិសុទ្ធ សូមលោកទាំងឡាយចាំទុកនូវខ្ញុំ ថាជាបុគ្គលបរិសុទ្ធ។ ក៏សម័យនោះឯង ភិក្ខុ២រូប នៅក្នុងអាវាសមួយ ក្នុងឧបោសថថ្ងៃនោះ។ ទើបភិក្ខុទាំងឡាយនោះ មានគំនិតយ៉ាងនេះថា ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតឲ្យភិក្ខុបួនរូបសំដែងនូវបាតិមោក្ខ ឲ្យភិក្ខុបីរូបធ្វើបារិសុទ្ធិឧបោសថដល់គ្នានឹងគ្នាបាន ក៏យើងទាំងឡាយជាជនពីររូប ត្រូវយើងទាំងឡាយធ្វើឧបោសថដូចម្តេចទៅ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុពីររូបធ្វើបារិសុទ្ធិឧបោសថបាន។ម្នាលភិក្ខុទាំងឡាយ ក៏ឯបារិសុទ្ធិឧបោសថនោះ ត្រូវភិក្ខុទាំងឡាយធ្វើយ៉ាងនេះ។ ត្រូវភិក្ខុជាថេរៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយពោលនឹងភិក្ខុខ្ចីយ៉ាងនេះថា នែអាវុសោ ខ្ញុំជាបុគ្គលបរិសុទ្ធ សូមលោកចាំទុកនូវខ្ញុំ ថាជាបុគ្គលបរិសុទ្ធ នែអាវុសោ ខ្ញុំជាបុគ្គលបរិសុទ្ធ សូមលោកចាំទុកនូវខ្ញុំ ថាជាបុគ្គលបរិសុទ្ធ នែអាវុសោ ខ្ញុំជាបុគ្គលបរិសុទ្ធ សូមលោកចាំទុកនូវខ្ញុំ ថាជាបុគ្គលបរិសុទ្ធ។ ត្រូវភិក្ខុខ្ចីវស្សា ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយពោលនឹងភិក្ខុជាថេរៈយ៉ាងនេះថា ទានប្រោស ខ្ញុំជាបុគ្គល
ID: 636793810040911291
ទៅកាន់ទំព័រ៖