ព្រះត្រៃបិដក ភាគ ០៦
បរិសុទ្ធ សូមលោកចាំទុកនូវខ្ញុំ ថាជាបុគ្គលបរិសុទ្ធ ទានប្រោស ខ្ញុំជាបុគ្គលបរិសុទ្ធ សូមលោកចាំទុកនូវខ្ញុំ ថាជាបុគ្គលបរិសុទ្ធ ទានប្រោស ខ្ញុំជាបុគ្គលបរិសុទ្ធ សូមលោកចាំទុកនូវខ្ញុំ ថាជាបុគ្គលបរិសុទ្ធ។ ក៏សម័យនោះឯង ភិក្ខុតែមួយរូប នៅក្នុងអាវាសមួយ ក្នុងឧបោសថថ្ងៃនោះ។ ទើបភិក្ខុនោះ បានគិតដូច្នេះថា ព្រះដ៏មានព្រះភាគទ្រង់អនុញ្ញាតឲ្យភិក្ខុបួនរូបសំដែងនូវបាតិមោក្ខ ឲ្យភិក្ខុបីរូបធ្វើបារិសុទ្ធិឧបោសថដល់គ្នានឹងគ្នា ឲ្យភិក្ខុពីររូបធ្វើបារិសុទ្ធិឧបោសថ ក៏អាត្មាអញនៅតែម្នាក់ឯង ត្រូវអញធ្វើឧបោសថដូចម្តេចទៅ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុតែមួយរូបនៅក្នុងអាវាសមួយក្នុងឧបោសថថ្ងៃនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុតែងត្រឡប់មកនៅក្នុងប្រទេសណាគឺក្នុងឧបដ្ឋានសាលាក្តី មណ្ឌបក្តី គល់ឈើក្តី ត្រូវភិក្ខុនោះបោសប្រទេសនោះហើយ ចូលទៅដំកល់ទឹកឆាន់ ទឹកប្រើប្រាស់ ក្រាលអាសនៈ អុជប្រទីប ហើយត្រូវអង្គុយចាំ។ បើភិក្ខុទាំងឡាយដទៃមក ត្រូវភិក្ខុនោះធ្វើឧបោសថជាមួយនឹងភិក្ខុទាំងឡាយនោះ បើភិក្ខុទាំងឡាយដទៃមិនមកទេ ត្រូវភិក្ខុនោះ
ID: 636793810373880335
ទៅកាន់ទំព័រ៖