ព្រះត្រៃបិដក ភាគ ០៦

ហើយ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​ត្រូវអាបត្តិ​មានឈ្មោះ​នេះ​ ​ខ្ញុំ​សូម​សំដែង​នូវ​អាបត្តិ​នោះ​។​ ​ភិក្ខុ​មិន​ត្រូវអាបត្តិ​នោះ​ ​គប្បី​សួរ​ភិក្ខុ​ត្រូវអាបត្តិ​នោះ​ថា​ ​លោក​ឃើញ​អាបត្តិ​នោះ​ឬ​។​ ​ភិក្ខុ​ត្រូវអាបត្តិ​គប្បី​ប្រាប់​ថា​ ​អើ​ ​ខ្ញុំ​ឃើញ​។​ ​ភិក្ខុ​មិន​ត្រូវអាបត្តិ​ ​គប្បី​ប្រាប់​ថា​ ​លោក​គប្បី​សង្រួម​តទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​មាន​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ក្នុង​អាបត្តិ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​នោះ​ចូល​ទៅ​រក​ភិក្ខុ១រូប​ ​ធ្វើ​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ហើយ​ត្រូវ​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​ខ្ញុំ​មាន​សេចក្តី​សង្ស័យ​ក្នុង​អាបត្តិ​ ​មានឈ្មោះ​នេះ​ ​កាលណា​ខ្ញុំ​អស់​សង្ស័យ​ ​ខ្ញុំ​នឹង​សំដែង​អាបត្តិ​នោះ​ក្នុង​កាលនោះ​ ​លុះ​និយាយ​ហើយ​ ​ត្រូវ​ធ្វើ​ឧបោសថ​ ​ត្រូវ​ស្តាប់​បាតិមោក្ខ​ ​មិន​ត្រូវ​ធ្វើ​សេចក្តី​អន្តរាយ​ដល់​ឧបោសថ​ ​ព្រោះ​ហេតុ​ប៉ុណ្ណោះ​ឡើយ​។​
 [​១៨៧​]​ ​ក៏​សម័យ​នោះ​ឯង​ ​ពួក​ឆ​ព្វ​គ្គិ​យ​ភិក្ខុ​សំដែង​អាបត្តិ​ស្មើភាគ​គ្នា​ ​(​គឺ​អាបត្តិ​ដូចគ្នា​)​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​សំដែង​អាបត្តិ​ស្មើភាគ​គ្នា​ទេ​ ​ភិក្ខុ​ណា​សំដែង​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​
ថយ | ទំព័រទី ៤០៤ | បន្ទាប់
ID: 636793813848089049
ទៅកាន់ទំព័រ៖