ព្រះត្រៃបិដក ភាគ ០៦
(ក៏) មានសេចក្តីសង្ស័យក្នុងអាបត្តិ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះនិយាយនឹងភិក្ខុ (អង្គុយ) ជិតខាងយ៉ាងនេះថា នែអាវុសោ ខ្ញុំមានសេចក្តីសង្ស័យក្នុងអាបត្តិឈ្មោះនេះ កាលណាខ្ញុំអស់សង្ស័យ ខ្ញុំនឹងសំដែងអាបត្តិនោះកាលនោះ លុះនិយាយហើយ ត្រូវធ្វើឧបោសថ ត្រូវស្តាប់បាតិមោក្ខ មិនត្រូវធ្វើសេចក្តីអន្តរាយដល់ឧបោសថ ព្រោះហេតុប៉ុណ្ណោះឡើយ។
[១៨៩] ក៏សម័យនោះឯង សង្ឃទាំងអស់ក្នុងអាវាសមួយ ត្រូវអាបត្តិស្មើភាគគ្នា ក្នុងឧបោសថថ្ងៃនោះ។ ទើបភិក្ខុទាំងឡាយនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តហើយថា ភិក្ខុមិនត្រូវសំដែងអាបត្តិស្មើភាគគ្នាទេ មិនត្រូវទទួលអាបត្តិស្មើភាគគ្នាទេ ក៏សង្ឃទាំងអស់នេះ ត្រូវអាបត្តិស្មើភាគគ្នា ត្រូវយើងទាំងឡាយប្រតិបត្តិដូចម្តេចទៅ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ មានសង្ឃទាំងអស់ក្នុងអាវាសមួយ ត្រូវអាបត្តិស្មើភាគគ្នា ក្នុងឧបោសថថ្ងៃនោះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយបញ្ជូនភិក្ខុ១រូប ទៅកាន់អាវាសជិតខាង ក្នុងថ្ងៃនោះថា នែអាវុសោ ចូរលោកទៅសំដែង
ID: 636793814581530999
ទៅកាន់ទំព័រ៖