ព្រះត្រៃបិដក ភាគ ០៦

អាបត្តិ​ហើយ​មក​ ​យើង​ទាំងឡាយ​នឹង​សំដែង​អាបត្តិ​ក្នុង​សំណាក់​លោក​។​ ​បើ​សង្ឃ​បានការ​សំដែង​អាបត្តិ​នុ៎ះ​ ​ដោយ​អាការ​យ៉ាងនេះ​ ​ការបាន​នុ៎ះ​ ​ជាការល្អ​ ​បើ​សង្ឃ​មិនបានទេ​ ​ត្រូវ​ភិក្ខុ​ដែល​ឆ្លាស​ ​ប្រតិពល​ ​ឲ្យ​សង្ឃ​ជ្រាប​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សង្ឃ​ទាំងអស់​នេះ​ត្រូវអាបត្តិ​ស្មើភាគ​គ្នា​ ​កាលណា​សង្ឃ​នឹង​ឃើញ​ភិក្ខុ​ដទៃ​បរិសុទ្ធ​ ​មិន​ត្រូវអាបត្តិ​ ​សង្ឃ​នឹង​សំដែង​អាបត្តិ​នោះ​ក្នុង​សំណាក់​ភិក្ខុ​នោះ​ក្នុង​កាលនោះ​ ​លុះ​និយាយ​ហើយ​ ​ត្រូវ​សង្ឃ​ធ្វើ​ឧបោសថ​ ​ត្រូវ​សំដែង​នូវ​បាតិមោក្ខ​ ​មិន​ត្រូវ​សង្ឃ​ធ្វើ​សេចក្តី​អន្តរាយ​ដល់​ឧបោសថ​ ​ព្រោះហេតុតែ​ប៉ុណ្ណោះទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​មាន​សង្ឃ​ទាំងអស់​ក្នុង​អាវាស​មួយ​ ​មាន​សេចក្តី​សង្ស័យ​ក្នុង​អាបត្តិ​ស្មើភាគ​គ្នា​ ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​។​ ​ត្រូវ​ភិក្ខុ​ឆ្លាស​ ​ប្រតិពល​ ​ឲ្យ​សង្ឃ​ជ្រាប​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សង្ឃ​ទាំងអស់​នេះ​មាន​សេចក្តី​សង្ស័យ​ក្នុង​អាបត្តិ​ស្មើភាគ​គ្នា​ ​កាលណា​សង្ឃ​អស់​សេចក្តី​សង្ស័យ​ ​សង្ឃ​នឹង​សំដែង​អាបត្តិ​នោះ​ក្នុង​កាលនោះ​ ​លុះ​និយាយ​ហើយ​ ​ត្រូវ​សង្ឃ​ធ្វើ​ឧបោសថ​ ​ត្រូវ​សំដែង​នូវ​បាតិមោក្ខ​ ​មិន​ត្រូវ​សង្ឃ​ធ្វើការ​អន្តរាយ​ដល់​ឧបោសថ​ ​ព្រោះហេតុតែ​ប៉ុណ្ណោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​មាន​សង្ឃ​នៅចាំ​វស្សា​ក្នុង​អាវាស​មួយ​ ​ត្រូវអាបត្តិ​
ថយ | ទំព័រទី ៤០៧ | បន្ទាប់
ID: 636793814894298888
ទៅកាន់ទំព័រ៖