ព្រះត្រៃបិដក ភាគ ០៦
ស្មើភាគគ្នា។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះបញ្ជូនភិក្ខុ១រូប ទៅកាន់អាវាសជិតខាង ក្នុងថ្ងៃនោះថា នែអាវុសោ ចូរលោកទៅសំដែងអាបត្តិនោះហើយមក យើងទាំងឡាយនឹងសំដែងអាបត្តិនោះក្នុងសំណាក់លោក។ បើសង្ឃបានការសំដែងអាបត្តិនុ៎ះ ដោយអាការយ៉ាងនេះ ការបាននុ៎ះ ជាការល្អ បើមិនបានទេ ត្រូវសង្ឃបញ្ជូនភិក្ខុ១រូបទៅក្នុងរវាង៧ថ្ងៃថា នែអាវុសោ ចូរលោកទៅសំដែងអាបត្តិនោះហើយមក យើងទាំងឡាយនឹងសំដែងអាបត្តិនោះក្នុងសំណាក់លោក។
[១៩០] សម័យនោះឯង មានសង្ឃទាំងអស់ក្នុងអាវាសមួយ ត្រូវអាបត្តិស្មើភាគគ្នា។ សង្ឃនោះ មិនដឹងឈ្មោះ មិនដឹងគោត្រ នៃអាបត្តិនោះ។ ភិក្ខុដទៃជាពហុសូត ចេះស្ទាត់នូវព្រះត្រៃបិដក ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ចេះចាំមាតិកា ជាបណ្ឌិតឆ្លាសមានប្រាជ្ញា មានសេចក្តីខ្មាស មានសេចក្តីរអែង ស្រឡាញ់ការសិក្សា មកក្នុងអាវាសនោះ។ ភិក្ខុ១អង្គ ចូលទៅរកភិក្ខុជាបណ្ឌិតនោះ ក្នុងទីដែលភិក្ខុនោះឋិតនៅ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងភិក្ខុនោះថា នែអាវុសោ ភិក្ខុណាធ្វើយ៉ាងនេះផង ៗ ភិក្ខុនោះត្រូវអាបត្តិឈ្មោះអ្វី។ ភិក្ខុជាបណ្ឌិតនោះ និយាយយ៉ាងនេះថា នែអាវុសោ ភិក្ខុណាធ្វើយ៉ាងនេះផង ៗ ភិក្ខុនោះ
ID: 636793815211587036
ទៅកាន់ទំព័រ៖