ព្រះត្រៃបិដក ភាគ ០៦

ត្រូវអាបត្តិ​ឈ្មោះ​នេះ​ ​នែ​អាវុសោ​ ​លោក​ត្រូវអាបត្តិ​ឈ្មោះ​នេះ​ហើយ​ ​ចូរ​លោក​សំដែង​អាបត្តិ​នោះ​ចេញ​។​ ​ភិក្ខុ​នោះ​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​មិនមែន​ខ្ញុំ​តែម្នាក់ឯង​ ​ត្រូវអាបត្តិ​នេះ​ឡើយ​ ​សង្ឃ​ទាំងអស់​នោះ​ក៏​ត្រូវអាបត្តិ​នេះ​ដែរ​។​ ​ភិក្ខុ​ជា​បណ្ឌិត​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ ​អ្នកដទៃ​ត្រូវ​ ​(​អាបត្តិ​)​ ​ក្តី​ ​មិន​ត្រូវ​ក្តី​ ​នឹង​ធ្វើអ្វី​ដល់​លោក​បាន​ ​នែ​អាវុសោ​ ​ណ្ហើយ​ ​ចូរ​លោក​ចេញ​ចាក​អាបត្តិ​របស់​ខ្លួន​ទៅ​។​ ​ទើប​ភិក្ខុ​នោះ​សំដែង​អាបត្តិ​នោះ​តាម​ពាក្យ​ភិក្ខុ​នោះ​ហើយ​ ​ក៏​ចូល​ទៅ​រក​ភិក្ខុ​ទាំងឡាយ​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​និយាយ​ពាក្យ​នេះ​នឹង​ភិក្ខុ​ទាំងឡាយ​នោះ​ថា​ ​នែ​អាវុសោ​ ​ឮថា​ ​ភិក្ខុ​ណា​ធ្វើ​យ៉ាង​នេះ​ផងៗ​ ​ភិក្ខុ​នោះ​ត្រូវអាបត្តិ​ឈ្មោះ​នេះ​ ​នែ​អាវុសោ​ ​លោក​ទាំងឡាយ​ត្រូវអាបត្តិ​ឈ្មោះ​នេះ​ហើយ​ ​ចូរ​សំដែង​អាបត្តិ​នោះ​ចេញ​។​ ​ក៏​ឯ​ភិក្ខុ​ទាំងឡាយ​នោះ​ ​មិន​ប្រាថ្នា​ដើម្បី​សំដែង​អាបត្តិ​នោះ​ ​តាម​ពាក្យ​ភិក្ខុ​នោះ​ឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ក្នុង​សាសនា​នេះ​ ​មាន​សង្ឃ​ទាំងអស់​ក្នុង​អាវាស​មួយ​ ​ត្រូវអាបត្តិ​ស្មើភាគ​គ្នា​។​ ​សង្ឃ​នោះ​ ​មិនដឹង​នាម​ ​មិនដឹង​គោត្រ​ ​របស់​អាបត្តិ​នោះ​ទេ​។​ ​ភិក្ខុ​ដទៃ​
ថយ | ទំព័រទី ៤០៩ | បន្ទាប់
ID: 636793815445520417
ទៅកាន់ទំព័រ៖