ព្រះត្រៃបិដក ភាគ ០៦

សូមកុំ​ឲ្យ​វេទនា​របស់​អញ​យ៉ាងនេះ​ឡើយ​។​ ​សញ្ញា​មិនមែន​ជា​របស់​ខ្លួន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនណាបើ​សញ្ញា​នេះ​ជា​របស់​ខ្លួន​ពិតមែន​ ​សញ្ញា​នេះ​ក៏​មិន​គប្បី​ប្រព្រឹត្តទៅ​ដើម្បី​អាពាធ​ឡើយ​។​ ​ម្យ៉ាងទៀត​ ​បុគ្គល​គប្បី​បាន​(​នូវ​អំណាច​)​ ​ក្នុង​សញ្ញា​ថា​ ​សូមឲ្យ​សញ្ញា​របស់​អញ​យ៉ាងនេះ​ទៅ​ ​សូមកុំ​ឲ្យ​សញ្ញា​របស់​អញ​យ៉ាងនេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សញ្ញា​ជា​អនត្តា​ពិតមែន​ ​ព្រោះហេតុនោះ​បាន​ជា​សញ្ញា​ចេះតែ​ប្រព្រឹត្តទៅ​ដើម្បី​អាពាធ​ ​ម្យ៉ាងទៀត​ ​បុគ្គល​មិនបាន​(​នូវ​អំណាច​)​ ​ក្នុង​សញ្ញា​ថា​ ​សូមឲ្យ​សញ្ញា​របស់​អញ​យ៉ាងនេះ​ទៅ​ ​សូមកុំ​ឲ្យ​សញ្ញា​របស់​អញ​យ៉ាងនេះ​ឡើយ​។​ ​សង្ខារ​ទាំងឡាយ​មិនមែន​ជា​របស់​ខ្លួន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនណាបើ​សង្ខារ​ទាំងឡាយ​នេះ​ជា​របស់​ខ្លួន​ពិតមែន​ ​សង្ខារ​ទាំងឡាយ​នេះ​ក៏​មិន​គប្បី​ប្រព្រឹត្តទៅ​ដើម្បី​អាពាធ​ឡើយ​។​ ​ម្យ៉ាងទៀត​ ​បុគ្គល​គប្បី​បាន​(​នូវ​អំណាច​)​ ​ក្នុង​សង្ខារ​ទាំងឡាយ​ថា​ ​សូមឲ្យ​សង្ខារ​ទាំងឡាយ​របស់​អញ​យ៉ាងនេះ​ទៅ​ ​សូមកុំ​ឲ្យ​សង្ខារ​ទាំងឡាយ​របស់​អញ​យ៉ាងនេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​ជា​អនត្តា​ពិតមែន​ ​ព្រោះហេតុនោះ​បាន​ជា​សង្ខារ​ទាំងឡាយ​ចេះតែ​ប្រព្រឹត្តទៅ​ដើម្បី​អាពាធ​ ​ម្យ៉ាងទៀត​ ​បុគ្គល​មិនបាន​(​នូវ​អំណាច​)​ ​ក្នុង​សង្ខារ​ទាំងឡាយ​ថា​ ​សូមឲ្យ​សង្ខារ​ទាំងឡាយ​របស់​អញ​យ៉ាងនេះ​ទៅ​ ​សូមកុំ​ឲ្យ​សង្ខារ​ទាំងឡាយ​របស់​អញ​យ៉ាងនេះ​ឡើយ​។​ ​វិញ្ញាណ​មិនមែន
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636793427745556516
ទៅកាន់ទំព័រ៖