ព្រះត្រៃបិដក ភាគ ០៦
នេះនឹងភិក្ខុទាំងឡាយនោះថា នែអាវុសោ ឮថា ភិក្ខុណាធ្វើយ៉ាងនេះផងៗ ភិក្ខុនោះត្រូវអាបត្តិឈ្មោះនេះ នែអាវុសោ លោកទាំងឡាយត្រូវអាបត្តិឈ្មោះនេះហើយ ចូរលោកទាំងឡាយសំដែងអាបត្តិនោះចេញ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយនោះសំដែងអាបត្តិនោះ តាមពាក្យភិក្ខុនោះ ការសំដែងនុ៎ះ ជាការល្អ បើមិនសំដែងទេ ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុនោះស្តីថាឲ្យភិក្ខុទាំងនោះឡើយ ព្រោះខ្លួនគ្មានអំណាច (ស្តីថាឲ្យគេទេ)។
ចប់ ចោទនាវត្ថុភាណវារៈ។
[១៩១] សម័យនោះឯង ក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុ
(១) ជាច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា ពួកអាវាសិកភិក្ខុឯទៀតមិនទាន់មកដល់ឡើយ។ ភិក្ខុទាំងឡាយនោះ ក៏សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួកសំគាល់ថា ព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែងបាតិមោក្ខឡើង។ កាលភិក្ខុទាំងនោះកំពុងសំដែងបាតិមោក្ខ (ស្រាប់តែមាន) ពួកអាវាសិកភិក្ខុដទៃច្រើនជាង មកដល់ក្នុងវេលានោះ។ ភិក្ខុទាំងនោះបានក្រាបទូលសេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់
(១) ភិក្ខុដែលនៅជាប់ជានិច្ចក្នុងអាវាសមួយ គឺមិនមែនជាអាគន្តុកភិក្ខុ។
ID: 636793816233825505
ទៅកាន់ទំព័រ៖