ព្រះត្រៃបិដក ភាគ ០៦
ពួកភិក្ខុអ្នកសំដែងមិនត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើមានពួកអាវាសិកភិក្ខុជាច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងទីអាវាស១ ក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់ឡើយ។ ភិក្ខុទាំងឡាយនោះ ក៏សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែងបាតិមោក្ខឡើង។ កាលភិក្ខុទាំងនោះកំពុងសំដែងបាតិមោក្ខ ក៏មានពួកអាវាសិកភិក្ខុដទៃតិចជាង មកដល់ក្នុងពេលនោះ។ ឧទ្ទេសដែលភិក្ខុសំដែងរួចហើយ ក៏ឈ្មោះថា សំដែងហើយដោយប្រពៃ ត្រូវតែស្តាប់ឧទ្ទេសសេសសល់អំពីនោះចុះ។ ពួកភិក្ខុអ្នកសំដែងមិនត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុជាច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់ឡើយ។ ភិក្ខុទាំងឡាយនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក សំគាល់ថា ព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែងបាតិមោក្ខឡើង។ កាលភិក្ខុទាំងនោះទើបតែនឹងសំដែងបាតិមោក្ខរួចទៅហើយ ស្រាប់តែមានពួកអាវាសិកភិក្ខុដទៃច្រើនជាង មក
ID: 636793816733694096
ទៅកាន់ទំព័រ៖