ព្រះត្រៃបិដក ភាគ ០៦
ដល់ក្នុងពេលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ត្រូវសំដែងបាតិមោក្ខម្តងទៀត។ ពួកភិក្ខុអ្នកសំដែងមិនត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់ឡើយ។ ភិក្ខុទាំងឡាយនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែងបាតិមោក្ខឡើង។ កាលភិក្ខុទាំងនោះទើបតែសំដែងបាតិមោក្ខរួចទៅហើយ ស្រាប់តែមានពួកអាវាសិកភិក្ខុដទៃចំនួនស្មើៗគ្នា មកដល់ក្នុងពេលនោះ។ បាតិមោក្ខដែល ដែលភិក្ខុបានសំដែងរួចហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ។ ពួកអាវាសិកភិក្ខុដទៃ ត្រូវប្រាប់បារិសុទ្ធិក្នុងសំណាក់ភិក្ខុទាំងឡាយ ដែលធ្វើឧបោសថហើយនោះចុះ។ ពួកភិក្ខុអ្នកសំដែងមិនត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុជាច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់ឡើយ។ ភិក្ខុទាំងឡាយនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ
ID: 636793816970847660
ទៅកាន់ទំព័រ៖