ព្រះត្រៃបិដក ភាគ ០៦
ម្តងទៀតចុះ។ ពួកភិក្ខុអ្នកសំដែងមិនត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះមិនបានដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់ឡើយ។ ភិក្ខុទាំងនោះសំគាល់ថា ជាធម៌ សំគាល់ថាជាវិន័យ ជាពួក សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែងបាតិមោក្ខ។ ភិក្ខុទាំងនោះទើបតែសំដែងបាតិមោក្ខរួចហើយ ភិក្ខុបរិសទ្យទាំងអស់ បានក្រោកចេញទៅហើយ ស្រាប់តែពួកអាវាសិកភិក្ខុដទៃស្មើៗគ្នា មកដល់ក្នុងពេលនោះ។បេ។ តិចជាង។ បាតិមោក្ខដែលភិក្ខុបានសំដែងរួចហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ អាវាសិកភិក្ខុដទៃ ត្រូវប្រាប់បារិសុទ្ធិ ក្នុងសំណាក់ភិក្ខុទាំងនោះចុះ។ ពួកភិក្ខុអ្នកសំដែងមិនត្រូវអាបត្តិឡើយ។
ចប់ វិធីដែលភិក្ខុធ្វើឧបោសថមិនត្រូវអាបត្តិ មាន១៥យ៉ាង។
[១៩២] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់ដែរ។ ភិក្ខុទាំងនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួកសំគាល់ថា ព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ
ID: 636793818076760915
ទៅកាន់ទំព័រ៖