ព្រះត្រៃបិដក ភាគ ០៦

ជា​របស់​ខ្លួន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រសិនណាបើ​វិញ្ញាណ​នេះ​ជា​របស់​ខ្លួន​ពិតមែន​ ​វិញ្ញាណ​នេះ​ក៏​មិន​គប្បី​ប្រព្រឹត្តទៅ​ដើម្បី​អាពាធ​ឡើយ​។​ ​ម្យ៉ាងទៀត​ ​បុគ្គល​គប្បី​បាន​(​នូវ​អំណាច​)​ ​ក្នុង​វិញ្ញាណ​ថា​ ​សូមឲ្យ​វិញ្ញាណ​របស់​អញ​យ៉ាងនេះ​ទៅ​ ​សូមកុំ​ឲ្យ​វិញ្ញាណ​របស់​អញ​យ៉ាងនេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិញ្ញាណ​ជា​អនត្តា​ពិតមែន​ ​ព្រោះហេតុនោះ​ ​បាន​ជា​វិញ្ញាណ​ចេះតែ​ប្រព្រឹត្តទៅ​ដើម្បី​អាពាធ​ ​ម្យ៉ាងទៀត​ ​បុគ្គល​មិនបាន​(​នូវ​អំណាច​)​ ​ក្នុង​វិញ្ញាណ​ថា​ ​សូមឲ្យ​វិញ្ញាណ​របស់​អញ​យ៉ាងនេះ​ទៅ​ ​សូមកុំ​ឲ្យ​វិញ្ញាណ​របស់​អញ​យ៉ាងនេះ​ឡើយ​។​
 [​២១​]​ ​ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​សំគាល់​នូវ​សេចក្តី​នោះ​ថាដូចម្តេច​។​ ​រូប​ទៀង​ឬមិន​ទៀង​។​ ​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​រូប​មិន​ទៀង​ទេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ឬ​ជា​សុខ​។​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​របស់​នោះ​ជា​ទុក្ខ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ក៏​របស់​ណា​ដែល​មិន​ទៀង​ ​ដែល​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​ឬ​ ​ដើម្បីនឹង​យល់ឃើញ​នូវ​របស់​នុ៎ះ​ថា​ ​
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 636793428037765031
ទៅកាន់ទំព័រ៖