ព្រះត្រៃបិដក ភាគ ០៦
បានសំដែងល្អហើយ ពួកអាវាសិកភិក្ខុដទៃ ត្រូវប្រាប់បារិសុទ្ធិក្នុងសំណាក់ភិក្ខុទាំងនោះចុះ។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់។ ភិក្ខុទាំងនោះ សំគាល់ថាជាធម៌ សំគាល់ថាជាវិន័យ ជាពួក សំគាល់ថាព្រមព្រៀងគ្នា ក៏ធ្វើឧបោសថ សំដែងបាតិមោក្ខឡើង។ ភិក្ខុទាំងនោះទើបតែសំដែងបាតិមោក្ខរួចហើយ កាលភិក្ខុបរិសទ្យមិនទាន់ក្រោកចេញនៅឡើយ។បេ។ កាលភិក្ខុបរិសទ្យខ្លះក្រោកចេញទៅហើយ។បេ។ កាលភិក្ខុបរិសទ្យទាំងអស់បានក្រោកចេញទៅហើយ ស្រាប់តែពួកអាវាសិកភិក្ខុដទៃច្រើនជាង មកដល់ក្នុងពេលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះត្រូវសំដែងបាតិមោក្ខម្តងទៀតចុះ។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិទុក្កដ។បេ។ ស្រាប់តែពួកអាវាសិកភិក្ខុដទៃស្មើៗគ្នា មកដល់ក្នុងពេលនោះ។បេ។ តិចជាង។ បាតិមោក្ខដែល ភិក្ខុបានសំដែងរួចទៅហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ អាវាសិកភិក្ខុដទៃ ត្រូវប្រាប់បារិសុទ្ធិក្នុងសំណាក់ភិក្ខុនោះចុះ។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិទុក្កដ។
ចប់ រឿងភិក្ខុមានសេចក្តីសំគាល់ក្នុងកម្មជាបក្ខពួកថាព្រមព្រៀងគ្នាហើយ ធ្វើឧបោសថ មាន១៥យ៉ាង។
ID: 636793818764350243
ទៅកាន់ទំព័រ៖