ព្រះត្រៃបិដក ភាគ ០៦

ទើប​មាន​ពួក​អាវាសិក​ភិក្ខុ​ដទៃ​ច្រើនជាង​ ​មកដល់​ក្នុង​ពេលនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ត្រូវ​សំដែង​បាតិមោក្ខ​ម្តង​ទៀត​ចុះ​។​ ​ពួក​ភិក្ខុ​អ្នក​សំដែង​ ​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​ស្រាប់តែ​ពួក​អាវាសិក​ភិក្ខុ​ដទៃ​ស្មើ​ៗ​គ្នា​ ​មកដល់​ក្នុង​ពេលនោះ​។​បេ​។​ ​តិច​ជាង​។​ ​បាតិមោក្ខ​ដែល​ ​ភិក្ខុ​បាន​សំដែង​រួច​ទៅ​ហើយ​ ​ក៏​ឈ្មោះថា​ ​បាន​សំដែង​ល្អ​ហើយ​ ​អាវាសិក​ភិក្ខុ​ដទៃ​ ​ត្រូវ​ប្រាប់​បារិសុទ្ធិ​ក្នុង​សំណាក់​ភិក្ខុ​ទាំងនោះ​ចុះ​។​ ​ពួក​ភិក្ខុ​អ្នក​សំដែង​ត្រូវអាបត្តិ​ទុក្កដ​។​ ​

​ចប់​ ​រឿង​ភិក្ខុ​ធ្វើ​ឧបោសថ​ ​ដោយមាន​សេចក្តី​រង្កៀស​ ​មាន១៥យ៉ាង​។​


 ​[​១៩៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​ក្នុង​សាសនា​នេះ​ ​បើ​ក្នុង​ទី​អាវាស១​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ច្រើន​រូប​ ​គឺ​ចំនួន៤រូប​ ​ឬ​ច្រើនជាង៤រូប​ឡើង​ទៅ​ ​ប្រជុំ​គ្នា​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​។​ ​ភិក្ខុ​ទាំងនោះ​ដឹង​ថា​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ដទៃ​មក​មិនទាន់​ដល់​។​ ​ភិក្ខុ​ទាំងនោះ​ ​មានបំណង​នឹង​បំបែក​ថា​ ​ពួក​ភិក្ខុ​នុ៎ះ​ចូរ​បាត់បង់​ទៅ​ ​ពួក​ភិក្ខុ​នុ៎ះ​ចូរ​វិនាស​ទៅ​ ​ប្រយោជន៍អ្វី​ដោយ​ភិក្ខុ​ទាំងនោះ​ ​ហើយក៏​ធ្វើ​ឧបោសថ​ ​សំដែង​បាតិមោក្ខ​ទៅ​។​ ​កាលដែល​ភិក្ខុ​ទាំងនោះ​កំពុង​សំដែង​បាតិមោក្ខ​ ​ស្រាប់តែ​ពួក​អាវាសិក​ភិក្ខុ​ដទៃ​ច្រើនជាង​ ​មកដល់​ក្នុង​ពេលនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ ​ត្រូវ​សំដែង​
ថយ | ទំព័រទី ៤២៤ | បន្ទាប់
ID: 636793820056634157
ទៅកាន់ទំព័រ៖