ព្រះត្រៃបិដក ភាគ ០៦
ម្តងទៀត។ តែពួកភិក្ខុអ្នកសំដែង ត្រូវអាបត្តិថុល្លច្ច័យ។បេ។ ស្រាប់តែពួកអាវាសិកភិក្ខុដទៃស្មើៗគ្នា មកដល់ក្នុងពេលនោះ។បេ។ តិចជាង។ បាតិមោក្ខដែលភិក្ខុបានសំដែងរួចទៅហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ អាវាសិកភិក្ខុដទៃ ត្រូវប្រាប់បារិសុទ្ធិក្នុងសំណាក់ពួកភិក្ខុទាំងនោះចុះ។ ឯពួកភិក្ខុអ្នកសំដែង ត្រូវអាបត្តិថុល្លច្ច័យ។
ចប់ រឿងភិក្ខុធ្វើឧបោសថ ដោយមានបំណងនឹងបំបែកសង្ឃ មាន១៥យ៉ាង។
ចប់ តិក២៥។
[១៩៦] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះមិនដឹងថា មានពួកអាវាសិកភិក្ខុដទៃដើរចូលមកខាងក្នុងសីមាឡើយ។បេ។ ភិក្ខុទាំងនោះ មិនដឹងថា ពួកអាវាសិកភិក្ខុដទៃ បានដើរចូលមកខាងក្នុងសីមាហើយ។បេ។ ភិក្ខុទាំងនោះ មិនឃើញពួកអាវាសិកភិក្ខុដទៃកំពុងដើរចូលមកខាងក្នុងសីមាឡើយ។បេ។ ភិក្ខុទាំងនោះមិនឃើញពួកអាវាសិកភិក្ខុដទៃបានដើរចូលមកខាងក្នុងសីមា។បេ។ ភិក្ខុទាំងនោះ មិនឮថា ពួកអាវាសិកភិក្ខុដទៃដើរចូលមកខាងក្នុងសីមា។បេ។ ភិក្ខុទាំងនោះមិនឮថា ពួកអាវាសិកភិក្ខុដទៃ បានដើរចូលមកខាងក្នុងសីមា។បេ។ អាវាសិក
ID: 636793820689050329
ទៅកាន់ទំព័រ៖