ព្រះត្រៃបិដក ភាគ ០៦

 ភិក្ខុ​ ​និង​អាវាសិក​ភិក្ខុ​មាន​ចំនួន១៧៥តិក​ន័យ​ ​អាគន្តុក​ភិក្ខុ​ ​និង​អាវាសិក​ភិក្ខុ​ ​ក៏​មាន​ចំនួន១៧៥​ ​តិក​ន័យ​ដែរ​ ​អាវាសិក​ភិក្ខុ​ ​និង​អាគន្តុក​ភិក្ខុ​ក៏​មាន​ចំនួន១៧៥តិក​ន័យ​ដែរ​ ​អាគន្តុក​ភិក្ខុ​ ​និង​អាគន្តុក​ភិក្ខុ​ផងគ្នា​ ​ក៏​មាន​ចំនួន១៧៥តិក​ន័យ​ដែរ​ ​បូករួម​ទាំងអស់​ត្រូវជា៧០០តិក​ន័យ​ ​ដោយ​បេយ្យាល​មុខ​។​
 [​១៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​ក្នុង​សាសនា​នេះ​ ​បើ​ថ្ងៃទី១៤​ ​ជា​ថ្ងៃ​របស់​ពួក​អាវាសិក​ភិក្ខុ​ ​ថ្ងៃទី១៥​ ​ជា​ថ្ងៃ​របស់​ពួក​អាគន្តុក​ភិក្ខុ​។​ ​បើ​ពួក​អាវាសិក​ច្រើនជាង​ ​ត្រូវ​ពួក​អាគន្តុក​ភិក្ខុ​ប្រព្រឹត្ត​តាម​ពួក​អាវាសិក​ភិក្ខុ​វិញ​ចុះ​ ​[​អដ្ឋកថា​ ​ថា​ ​ពួក​ភិក្ខុ​នៅក្នុង​អាវាស​ថា​ ​ថ្ងៃ​ចា​តុទ្ទសី​ឧបោសថ​ ​ចំណែកខាង​ពួក​ភិក្ខុ​ដែល​មក​ពី​ដែន​ខាងក្រៅ​ថា​ ​ថ្ងៃ​បណ្ណ​រសី​ឧបោសថ​ ​បើ​ពួក​ភិក្ខុ​នៅក្នុង​អាវាស​(​ច្រើនជាង​)​ ​បាន​ធ្វើ​បុព្វកិច្ច​ថា​ ​អ​ជ្ជុ​បោស​ថោ​ចា​តុទ្ទសោ​ដូច្នេះហើយ​ ​ត្រូវតែ​ពួក​អាគន្តុក​ភិក្ខុ​ប្រព្រឹត្ត​តាម​ ​កុំ​រឹងទទឹង​ឡើយ​។​]​។​ ​បើ​ទុក​ជា​ស្មើ​ៗ​គ្នា​ ​ក៏​ត្រូវតែ​ពួក​អាគន្តុក​ភិក្ខុ​ប្រព្រឹត្ត​តាម​ពួក​អាវាសិក​ភិក្ខុ​ដែរ​។​ ​បើ​ពួក​អាគន្តុក​ច្រើនជាង​ ​ត្រូវ​ពួក​អាវាសិក​ភិក្ខុ​ប្រព្រឹត្ត​តាម​ពួក​អាគន្តុក​ភិក្ខុ​វិញ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ថ្ងៃទី១៥​ ​ជា​ថ្ងៃ​របស់​ពួក​អាវាសិក​ភិក្ខុ​ ​ថ្ងៃទី១៤​ ​ជា​ថ្ងៃ​របស់​ពួក​អាគន្តុក​ភិក្ខុ​។​ ​បើ​ពួក​អាវាសិក​ភិក្ខុ​ច្រើនជាង​ ​ត្រូវ​ពួក​អាគន្តុក​ភិក្ខុ​ប្រព្រឹត្ត​តាម​ពួក​អាវាសិក​ភិក្ខុ​ចុះ​។​ ​បើ​ចំ​នួន​ស្មើ​ៗ​គ្នា​ទេ​ ​ត្រូវ​ពួក​អាគន្តុក​ភិក្ខុ​ប្រព្រឹត្ត​តាម​ពួក​អាវាសិក​ភិក្ខុ​វិញ​។​ ​បើ​ពួក​អាគន្តុក​ភិក្ខុ​ច្រើនជាង​ ​ត្រូវ​ពួក​អាវាសិក​ភិក្ខុ​ប្រព្រឹត្ត​តាម​ពួក​អាគន្តុក​ភិក្ខុ​វិញ​ចុះ​។​ ​
ថយ | ទំព័រទី ៤២៧ | បន្ទាប់
ID: 636793821001248186
ទៅកាន់ទំព័រ៖