ព្រះត្រៃបិដក ភាគ ០៦

 ​[​១៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​ក្នុង​សាសនា​នេះ​ ​បើ​ពួក​អាគន្តុក​ភិក្ខុ​ ​ឃើញ​អាការ​របស់​អាវាសិក​ភិក្ខុ​ ​ឃើញ​ភេទ​របស់​អាវាសិក​ភិក្ខុ​ ​ឃើញ​និមិត្ត​របស់​អាវាសិក​ភិក្ខុ​ ​ឃើញ​ឧទ្ទេស​របស់​អាវាសិក​ភិក្ខុ​ ​ឃើញ​គ្រែ​ ​តាំង​ ​ពូក​ ​ខ្នើយ​ ​ដែលគេ​រៀបចំ​ទុក​ល្អ​ ​ទឹក​សម្រាប់​ឆាន់​ ​និង​ទឹក​សម្រាប់​ប្រើប្រាស់​ ​ដែលគេ​ដំ​កល់​ទុក​ល្អ​ ​ឃើញ​ទី​បរិវេណ​រលីង​ល្អ​ ​របស់​អាវាសិក​ភិក្ខុ​ទាំងឡាយ​ ​លុះ​បានឃើញ​ហើយ​ ​ក៏​មាន​សេចក្តី​សង្ស័យ​ថា​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ ​ឬ​គ្មាន​ទេ​។​ ​អាគន្តុក​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​សង្ស័យ​ ​ក៏​មិនបាន​គន់មើល​ឡើយ​ ​លុះ​មិនបាន​គន់មើល​ហើយ​ ​ក៏​ធ្វើ​ឧបោសថ​ទៅ​ ​នោះ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អាគន្តុក​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​សង្ស័យ​ ​ក៏​ខំ​គន់មើល​ ​លុះ​គន់មើល​ហើយ​ ​ក៏​មិនឃើញ​ ​លុះ​មិនឃើញ​ហើយ​ ​ក៏​ធ្វើ​ឧបោសថ​ទៅ​ ​ឥត​ត្រូវអាបត្តិ​ឡើយ​។​ ​អាគន្តុក​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​សង្ស័យ​ ​ក៏​ខំ​គន់មើល​ ​លុះ​គន់មើល​ទៅ​ហើយ​ ​ក៏បាន​ឃើញ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ធ្វើ​ឧបោសថ​ជាមួយគ្នា​ ​ឥត​ត្រូវអាបត្តិ​ឡើយ​។​ ​អាគន្តុក​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​សង្ស័យ​ ​ក៏​ខំ​គន់មើល​ ​លុះ​គន់មើល​ហើយ​ ​ក៏បាន​ឃើញ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ធ្វើ​ឧបោសថ​ផ្សេងគ្នា​ ​នោះ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អាគន្តុក​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​ខំ​គន់មើល​ ​លុះ​គន់មើល​ហើយ​ ​ក៏​ឃើញ​ ​លុះ​ឃើញ​ហើយ​ ​ក៏​មានបំណង​នឹង​បំបែក​ថា​ ​ភិក្ខុ​ទាំង​នុ៎ះ​ ​ចូរ​បាត់បង់​ទៅចុះ
ថយ | ទំព័រទី ៤២៩ | បន្ទាប់
ID: 636793821790783345
ទៅកាន់ទំព័រ៖