ព្រះត្រៃបិដក ភាគ ០៦

នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​អញ​។​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិន​គួរ​ដើម្បីនឹង​យល់ឃើញ​យ៉ាងនោះ​ទេ​។​ ​ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​សួរ​ថា​ ​វេទនា​ទៀង​ ​ឬមិន​ទៀង​ ​[​គម្ពីរ​ខ្លះ​ឃើញ​មាន​ពាក្យសួរ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​សំគាល់​នូវ​សេចក្តី​នោះ​ថាដូចម្តេច​។​ ​គ្រប់​ៗ​បទ​ ​តាំងពី​វេទនា​ជាដើម​ ​រហូតដល់​វិញ្ញាណ​ជាទីបំផុត​ ​គម្ពីរ​ខ្លះ​ឃើញ​មានតែ​ពាក្យ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វេទនា​.​.​.​ដូច្នេះ​ក៏​មាន​។​]​។​ ​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វេទនា​មិន​ទៀង​ទេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​របស់​ណា​ដែល​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​របស់​នោះ​ជា​ទុក្ខ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ក៏​របស់​ណា​ដែល​មិន​ទៀង​ ​ដែល​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​ឬ​ ​ដើម្បីនឹង​យល់ឃើញ​នូវ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​អញ​។​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិន​គួរ​ដើម្បីនឹង​យល់ឃើញ​យ៉ាងនោះ​ទេ​។​ ​ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​សួរ​ថា​ ​សញ្ញា​ទៀង​ ​ឬមិន​ទៀង​។​ ​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សញ្ញា​មិន​ទៀង​ទេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ក៏​របស់​ណា​ដែល​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​របស់​នោះ​ជា​ទុក្ខ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ក៏​របស់​ណា​ដែល​មិន​ទៀង​ ​ដែល​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​ឬ​ ​ដើម្បីនឹង​យល់ឃើញ​នូវ​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636793428294697482
ទៅកាន់ទំព័រ៖