ព្រះត្រៃបិដក ភាគ ០៦

ភិក្ខុ​ទាំង​នុ៎ះ​ ​ចូរ​វិនាស​ទៅចុះ​ ​ប្រយោជន៍អ្វី​ដោយ​ពួក​ភិក្ខុ​ទាំងនោះ​ ​ហើយក៏​ធ្វើ​ឧបោសថ​ទៅ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ពួក​អាគន្តុក​ភិក្ខុ​ ​ឮដំណឹង​អាការ​របស់​អាវាសិក​ភិក្ខុ​ ​ភេទ​របស់​អាវាសិក​ភិក្ខុ​ ​និមិត្ត​របស់​អាវាសិក​ភិក្ខុ​ ​ឧទ្ទេស​របស់​អាវាសិក​ភិក្ខុ​ ​ឮសូរ​ជើង​របស់​អាវាសិក​ភិក្ខុ​កំពុង​ចង្ក្រម​ ​ឮ​សំឡេង​ស្វាធ្យាយ​ ​ឮ​សំឡេង​ក្អក​ ​ឮ​សំឡេង​ក​ណ្តា​សរ​បស់​អាវាសិក​ភិក្ខុ​ទាំងឡាយ​ ​លុះ​ឮ​ហើយ​ ​មាន​សេចក្តី​សង្ស័យ​ថា​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ ​ឬមិន​មាន​ទេ​។​ ​អាគន្តុក​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​មិនបាន​គន់មើល​ ​លុះ​មិនបាន​គន់មើល​ហើយ​ ​ក៏​ធ្វើ​ឧបោសថ​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អាគន្តុក​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​សង្ស័យ​ ​បាន​គន់មើល​ ​លុះ​គន់មើល​ហើយ​ ​ក៏​មិនឃើញ​ ​លុះ​មិនឃើញ​ហើយ​ ​ក៏​ធ្វើ​ឧបោសថ​ទៅ​ ​ឥត​ត្រូវអាបត្តិ​ឡើយ​។​ ​អាគន្តុក​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​សង្ស័យ​ ​បាន​គន់មើល​ ​លុះ​គន់មើល​ទៅ​ហើយ​ ​ក៏​ឃើញ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ធ្វើ​ឧបោសថ​ជាមួយគ្នា​ ​ឥត​ត្រូវអាបត្តិ​ឡើយ​។​ ​អាគន្តុក​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​សង្ស័យ​ ​បាន​គន់មើល​ ​លុះ​គន់មើល​ទៅ​ហើយ​ ​ក៏​ឃើញ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ធ្វើ​ឧបោសថ​ផ្សេងគ្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អាគន្តុក​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​សង្ស័យ​ ​បាន​គន់មើល​ ​លុះ​គន់មើល​ទៅ​ហើយ​ ​ក៏​ឃើញ​ ​លុះ​ឃើញ​ហើយ​ ​ក៏​មានបំណង​នឹង​បំបែក​ថា​ ​ភិក្ខុ​ទាំង​នុ៎ះ​ ​
ថយ | ទំព័រទី ៤៣០ | បន្ទាប់
ID: 636793822047128007
ទៅកាន់ទំព័រ៖