ព្រះត្រៃបិដក ភាគ ០៦

ចូរ​បាត់បង់​ទៅចុះ​ ​ភិក្ខុ​ទាំង​នុ៎ះ​ ​ចូរ​វិនាស​ទៅចុះ​ ​ប្រយោជន៍អ្វី​ដោយ​ពួក​ភិក្ខុ​ទាំងនោះ​ ​ហើយក៏​ធ្វើ​ឧបោសថ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ពួក​អាវាសិក​ភិក្ខុ​ ​ឃើញ​អាការ​របស់​អាគន្តុក​ភិក្ខុ​ ​ឃើញ​ភេទ​របស់​អាគន្តុក​ភិក្ខុ​ ​ឃើញ​និមិត្ត​របស់​អាគន្តុក​ភិក្ខុ​ ​ឃើញ​ឧទ្ទេស​របស់​អាគន្តុក​ភិក្ខុ​ ​ឃើញ​បាត្រ​ ​ដែល​ខ្លួន​មិន​ស្គាល់​ ​ឃើញ​ចីវរ​ដែល​ខ្លួន​មិន​ស្គាល់​ ​ឃើញ​សំពត់​និសីទនៈ​ដែល​ខ្លួន​មិន​ស្គាល់​ ​ឃើញ​ទឹក​សម្រាប់​លាង​ជើង​ ​ទឹក​សម្រាប់​ស្រោច​ជើង​របស់​អាគន្តុក​ភិក្ខុ​ទាំងឡាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​មាន​សេចក្តី​សង្ស័យ​ថា​ ​មាន​ពួក​អាគន្តុក​ភិក្ខុ​ ​ឬ​គ្មាន​ទេ​។​ ​អាវាសិក​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​សង្ស័យ​ ​ក៏​មិនបាន​គន់មើល​ ​លុះ​មិនបាន​គន់មើល​ហើយ​ ​ក៏​ធ្វើ​ឧបោសថ​ទៅ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អាវាសិក​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​សង្ស័យ​ ​ក៏​គន់មើល​ ​លុះ​គន់មើល​ហើយ​ ​ក៏​មិនបាន​ឃើញ​ ​លុះ​មិនឃើញ​ហើយ​ ​ក៏​ធ្វើ​ឧបោសថ​ទៅ​ ​មិន​ត្រូវអាបត្តិ​ឡើយ​។​ ​អាវាសិក​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​សង្ស័យ​ ​ក៏​ខំ​គន់មើល​ ​លុះ​គន់មើល​ទៅ​ហើយ​ ​ក៏​ឃើញ​ ​លុះ​បានឃើញ​ហើយ​ ​ក៏​ធ្វើ​ឧបោសថ​ជាមួយគ្នា​ ​មិន​ត្រូវអាបត្តិ​។​ ​អាវាសិក​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​សង្ស័យ​ ​ក៏​ខំ​គន់មើល​ ​លុះ​គន់មើល​ទៅ​ហើយ​ ​ក៏​ឃើញ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ធ្វើ​ឧបោសថ​ផ្សេងគ្នា​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​អាវាសិក​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​សង្ស័យ​ ​ក៏​ខំ​គន់មើល​ ​លុះ​គន់មើល​ទៅ​
ថយ | ទំព័រទី ៤៣១ | បន្ទាប់
ID: 636793822315483356
ទៅកាន់ទំព័រ៖