ព្រះត្រៃបិដក ភាគ ០៦
ហើយ ក៏ឃើញ លុះឃើញហើយ ក៏មានបំណងនឹងបំបែកថា ពួកភិក្ខុទាំងនុ៎ះ ចូរបាត់បង់ទៅចុះ ពួកភិក្ខុទាំងនុ៎ះ ចូរវិនាសទៅចុះ ត្រូវការអ្វីដោយពួកភិក្ខុទាំងនោះ ហើយក៏ធ្វើឧបោសថទៅ ត្រូវអាបត្តិថុល្លច្ច័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ ឮអាការរបស់អាគន្តុកភិក្ខុ ភេទរបស់អាគន្តុកភិក្ខុ និមិត្តរបស់អាគន្តុកភិក្ខុ ឧទ្ទេសរបស់អាគន្តុកភិក្ខុ ឮសូរជើងរបស់អាគន្តុកភិក្ខុកំពុងដើរមក ឮសូរផ្ទាត់ស្បែកជើង ឮសំឡេងក្អក សំឡេងកណ្តាស់របស់អាគន្តុកភិក្ខុទាំងឡាយ លុះឮហើយ ក៏មានសេចក្តីសង្ស័យថា មានពួកអាគន្តុកភិក្ខុ ឬគ្មានទេ។ អាវាសិកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ ក៏មិនបានគន់មើល លុះមិនបានគន់មើលហើយ ក៏ធ្វើឧបោសថទៅ ត្រូវអាបត្តិទុក្កដ។ អាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ក៏គន់មើល លុះគន់មើលហើយ ក៏មិនឃើញ លុះមិនឃើញហើយ ក៏ធ្វើឧបោសថទៅ មិនត្រូវអាបត្តិ។ អាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ក៏គន់មើល លុះគន់មើលហើយ ក៏ឃើញ លុះឃើញហើយ ក៏ធ្វើឧបោសថជាមួយគ្នា ឥតត្រូវអាបត្តិឡើយ។ អាវាសិកភិក្ខុទាំងនោះ មានសេចក្តីសង្ស័យ ក៏គន់មើល លុះគន់មើលហើយ ក៏ឃើញ លុះឃើញហើយ ក៏ធ្វើឧបោសថផ្សេងគ្នា នោះត្រូវអាបត្តិទុក្កដ។
ID: 636793822594489314
ទៅកាន់ទំព័រ៖