ព្រះត្រៃបិដក ភាគ ០៦
មានសំវាសស្មើគ្នា តែពួកអាគន្តុកភិក្ខុទាំងនោះ ត្រឡប់យល់ឃើញថា ជាអ្នកមានសំវាសផ្សេងគ្នាទៅវិញ លុះត្រឡប់យល់ឃើញថា ជាអ្នកមានសំវាសផ្សេងគ្នាទៅវិញហើយ ក៏មិនបានសួរ លទ្ធិរបស់ភិក្ខុទាំងនោះ លុះមិនបានសួរហើយ ក៏ធ្វើឧបោសថជាមួយគ្នា ត្រូវអាបត្តិទុក្កដ។ អាគន្តុកភិក្ខុទាំងនោះ បានសួរលទ្ធិរបស់ភិក្ខុទាំងនោះ លុះសួរហើយ ក៏អាចគ្របសង្កត់បាន លុះគ្របសង្កត់បានហើយ ក៏ធ្វើឧបោសថជាផ្សេងគ្នា ត្រូវអាបត្តិទុក្កដ។ អាគន្តុកភិក្ខុទាំងនោះ បានសួរលទ្ធិរបស់ភិក្ខុទាំងនោះ លុះសួរហើយ ក៏អាចគ្របសង្កត់បាន លុះគ្របសង្កត់បានហើយ ក៏ធ្វើឧបោសថជាមួយគ្នា ឥតត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ ឃើញពួកអាគន្តុកភិក្ខុមានសំវាសផ្សេងៗគ្នា តែអាវាសិកភិក្ខុទាំងនោះ ត្រឡប់បាននូវសេចក្តីយល់ឃើញថា ជាអ្នកមានសំវាសស្មើគ្នាវិញ លុះត្រឡប់បាននូវសេចក្តីយល់ឃើញថា ជាអ្នកមានសំវាសស្មើគ្នាហើយ ក៏មិនបានសួរលទ្ធិរបស់ភិក្ខុទាំងនោះ លុះមិនបានសួរហើយ ក៏ធ្វើឧបោសថជាមួយគ្នា មិនត្រូវអាបត្តិឡើយ។ អាវាសិកភិក្ខុទាំងនោះ បានសួរលទ្ធិរបស់ភិក្ខុទាំងនោះ លុះសួរហើយ មិនអាចនឹងគ្របសង្កត់បាន លុះគ្របសង្កត់មិនបានហើយ ក៏ធ្វើឧបោសថជាមួយគ្នា
ID: 636793823351882635
ទៅកាន់ទំព័រ៖