ព្រះត្រៃបិដក ភាគ ០៦
ត្រូវអាបត្តិទុក្កដ។ អាវាសិកភិក្ខុទាំងនោះ បានសួរលទ្ធិរបស់ភិក្ខុទាំងនោះ លុះសួរហើយ មិនអាចនឹងគ្របសង្កត់បាន លុះគ្របសង្កត់មិនបានហើយ ក៏ធ្វើឧបោសថផ្សេងគ្នា ឥតត្រូវអាបត្តិឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើពួកអាវាសិកភិក្ខុ ឃើញពួកអាគន្តុកភិក្ខុមានសំវាសស្មើគ្នា តែអាវាសិកភិក្ខុទាំងនោះ ត្រឡប់បាននូវសេចក្តីយល់ឃើញថា ជាអ្នកមានសំវាសផ្សេងគ្នាទៅវិញ លុះត្រឡប់បាននូវសេចក្តីយល់ឃើញថា ជាអ្នកមានសំវាសផ្សេងគ្នាហើយ ក៏មិនបានសួរលទ្ធិរបស់ភិក្ខុទាំងនោះ លុះមិនបានសួរហើយ ក៏ធ្វើឧបោសថជាមួយគ្នា ត្រូវអាបត្តិទុក្កដ។ អាវាសិកភិក្ខុទាំងនោះ បានសួរលទ្ធិរបស់ភិក្ខុទាំងនោះ លុះសួរហើយ ក៏អាចគ្របសង្កត់បាន លុះគ្របសង្កត់បានហើយ ក៏ធ្វើឧបោសថផ្សេងគ្នា ត្រូវអាបត្តិទុក្កដ។ អាវាសិកភិក្ខុទាំងនោះ បានសួរលទ្ធិរបស់ភិក្ខុទាំងនោះ លុះសួរហើយ ក៏អាចគ្របសង្កត់បាន លុះគ្របសង្កត់បានហើយ ក៏ធ្វើឧបោសថជាមួយគ្នា មិនត្រូវអាបត្តិឡើយ។
[២០០] ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃនោះ ភិក្ខុមិនត្រូវចេញពីអាវាស ដែលមានភិក្ខុ ហើយទៅកាន់អាវាសដែលគ្មានភិក្ខុឡើយ វៀរលែងតែ (មានភិក្ខុល្មមគ្រប់គណៈសង្ឃ) វៀរលែងតែមានសេចក្តីអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃនោះ ភិក្ខុមិនត្រូវចេញពីអាវាស
ID: 636793823629098490
ទៅកាន់ទំព័រ៖