ព្រះត្រៃបិដក ភាគ ០៦

ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អនាវាស​ ​(​ទី​ដែល​មិនមែន​ជា​អាវាស​)​ ​ដែល​គ្មាន​ភិក្ខុ​ឡើយ​ ​វៀរលែងតែ​សង្ឃ​ ​វៀរលែងតែ​មាន​សេចក្តី​អន្តរាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​ ​ភិក្ខុ​មិន​ត្រូវ​ចេញពី​អាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ឬ​អនាវាស​ ​ដែល​គ្មាន​ភិក្ខុ​ឡើយ​ ​វៀរលែងតែ​សង្ឃ​ ​វៀរលែងតែ​មាន​សេចក្តី​អន្តរាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​ ​ភិក្ខុ​មិន​ត្រូវ​ចេញពី​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ដែល​គ្មាន​ភិក្ខុ​.​.​.​ ​ទៅកាន់​អនាវាស​ដែល​គ្មាន​ភិក្ខុ​.​.​.​ ​ទៅកាន់​អាវាស​ ​ឬ​អនាវាស​ដែល​គ្មាន​ភិក្ខុ​ឡើយ​ ​វៀរលែងតែ​សង្ឃ​ ​វៀរលែងតែ​មាន​សេចក្តី​អន្តរាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​ ​ភិក្ខុ​មិន​ត្រូវ​ចេញពី​អាវាស​ ​ឬ​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ដែល​គ្មាន​ភិក្ខុ​.​.​.​ ​ទៅកាន់​អនាវាស​ ​ដែល​គ្មាន​ភិក្ខុ​.​.​.​ ​ទៅកាន់​អាវាស​ ​ឬ​អនាវាស​ ​ដែល​គ្មាន​ភិក្ខុ​ឡើយ​ ​វៀរលែងតែ​សង្ឃ​ ​វៀរលែងតែ​មាន​សេចក្តី​អន្តរាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​ ​ភិក្ខុ​មិន​ត្រូវ​ចេញពី​អាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ដែល​មាន​ភិក្ខុ​ ​គឺ​ក្នុង​អាវាស​ណា​ដែល​មាន​ពួក​ភិក្ខុ​មាន​សំវាស​ផ្សេងគ្នា​ឡើយ​ ​វៀរលែងតែ​សង្ឃ​ ​វៀរលែងតែ​មាន​សេចក្តី​អន្តរាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​ ​ភិក្ខុ​មិន​ត្រូវ​ចេញពី​អាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​គឺ​ក្នុង​អនាវាស​ណា​ដែល​មាន​ពួក​ភិក្ខុ​មាន​សំវាស​ផ្សេងគ្នា​ឡើយ​ ​
ថយ | ទំព័រទី ៤៣៦ | បន្ទាប់
ID: 636793823864161935
ទៅកាន់ទំព័រ៖