ព្រះត្រៃបិដក ភាគ ០៦
            
        
        
            
            
                
                វៀរលែងតែសង្ឃ វៀរលែងតែមានសេចក្តីអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃនោះ ភិក្ខុមិនត្រូវចេញពីអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុ គឺអាវាស ឬអនាវាសណាដែលមានពួកភិក្ខុមានសំវាសផ្សេងគ្នាឡើយ វៀរលែងតែសង្ឃ វៀរលែងតែមានសេចក្តីអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃនោះ ភិក្ខុមិនត្រូវចេញពីអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុ... ទៅកាន់អនាវាសដែលមានភិក្ខុ... ទៅកាន់អាវាស ឬអនាវាសដែលមានភិក្ខុ គឺក្នុងអាវាស ឬអនាវាសណាដែលមានពួកភិក្ខុមានសំវាសផ្សេងគ្នាឡើយ វៀរលែងតែសង្ឃ វៀរលែងតែមានសេចក្តីអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃនោះ ភិក្ខុមិនត្រូវចេញពីអាវាស ឬអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុ ... ទៅកាន់អនាវាសដែលមានភិក្ខុ... ទៅកាន់អាវាស ឬអនាវាសដែលមានភិក្ខុ គឺក្នុងអាវាស ឬអនាវាសណាដែលមានពួកភិក្ខុមានសំវាសផ្សេងគ្នាឡើយ វៀរលែងតែសង្ឃ វៀរលែងតែមានសេចក្តីអន្តរាយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃនោះ ភិក្ខុគប្បីចេញពីអាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុ (នោះបាន) គឺក្នុងអាវាសណាមានពួកភិក្ខុមានសំវាសស្មើគ្នា ហើយថែមទាំងដឹងថា អាវាសណាដែលខ្លួនអាចទៅទាន់ក្នុងថ្ងៃនេះបានជាប្រាកដ។ ម្នាលភិក្ខុទាំងឡាយ 
            
            
         
        
            
                ID: 636793824101475509 
                
            
            
                ទៅកាន់ទំព័រ៖