ព្រះត្រៃបិដក ភាគ ០៦
ក្នុងឧបោសថថ្ងៃនោះ ភិក្ខុគប្បីចេញពីអាវាស ដែលមានភិក្ខុ ទៅកាន់អនាវាស ដែលមានភិក្ខុបាន... ទៅកាន់អាវាស ឬអនាវាសដែលមានភិក្ខុ គឺអាវាស ឬអនាវាសណា ដែលមានពួកភិក្ខុមានសំវាសស្មើគ្នា ហើយទាំងដឹងថា អាវាសណាដែលខ្លួនអាចទៅទាន់ក្នុងថ្ងៃនេះបាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃនោះ ភិក្ខុគប្បីចេញពីអនាវាស ដែលមានភិក្ខុ ទៅកាន់អាវាស ដែលមានភិក្ខុ... ទៅកាន់អនាវាសដែលមានភិក្ខុ... ទៅកាន់អាវាស ឬអនាវាសដែលមានភិក្ខុ គឺក្នុងអាវាស ឬអនាវាសណាដែលមានពួកភិក្ខុមានសំវាសស្មើគ្នាបាន ហើយថែមទាំងដឹងថា អាវាសណាដែលខ្លួនអាចទៅទាន់ក្នុងថ្ងៃនេះបានជាប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងឧបោសថថ្ងៃនោះ ភិក្ខុគប្បីចេញពីអាវាស ឬអនាវាស ដែលមានភិក្ខុ ហើយទៅកាន់អាវាស ដែលមានភិក្ខុ... ទៅកាន់អនាវាសដែលមានភិក្ខុ... ទៅកាន់អាវាស ឬអនាវាស ដែលមានភិក្ខុ គឺក្នុងអាវាស ឬអនាវាសណាដែលមានពួកភិក្ខុមានសំវាសស្មើគ្នា ហើយថែមទាំងដឹងថា អាវាសណាដែលខ្លួនអាចទៅទាន់ក្នុងថ្ងៃនេះបានជាប្រាកដ។
[២០១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសំដែងបាតិមោក្ខដល់ភិក្ខុនីបរិសទ្យ ដែលអង្គុយ (ជាប់ហត្ថបាស)ឡើយ ភិក្ខុណាសំដែង
ID: 636793824428624221
ទៅកាន់ទំព័រ៖