ព្រះត្រៃបិដក ភាគ ០៦

របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​អញ​។​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិន​គួរ​ដើម្បីនឹង​យល់ឃើញ​យ៉ាងនោះ​ទេ​។​ ​ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​សួរ​ថា​ ​សង្ខារ​ទាំងឡាយ​ទៀង​ ​ឬមិន​ទៀង​។​ ​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សង្ខារ​ទាំងឡាយ​មិន​ទៀង​ទេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ក៏​របស់​ណា​ដែល​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​របស់​នោះ​ជា​ទុក្ខ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ក៏​របស់​ណា​ដែល​មិន​ទៀង​ ​ដែល​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​ឬ​ ​ដើម្បីនឹង​យល់ឃើញ​នូវ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​អញ​។​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិន​គួរ​ដើម្បីនឹង​យល់ឃើញ​យ៉ាងនោះ​ទេ​។​ ​ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​សួរ​ថា​ ​វិញ្ញាណ​ទៀង​ ​ឬមិន​ទៀង​។​ ​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វិញ្ញាណ​មិន​ទៀង​ទេ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ក៏​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​របស់​នោះ​ជា​ទុក្ខ​។​ ​ទ្រង់​ត្រាស់​សួរ​ថា​ ​ក៏​របស់​ណា​ដែល​មិន​ទៀង​ ​ដែល​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​ឬ​ ​ដើម្បីនឹង​យល់ឃើញ​នូវ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​អញ​។​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មិន​គួរ​ដើម្បីនឹង​យល់ឃើញ​យ៉ាងនោះ​ទេ​។
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 636793428555549941
ទៅកាន់ទំព័រ៖