ព្រះត្រៃបិដក ភាគ ០៦
រឿងពួកឆព្វគ្គិយភិក្ខុសំដែងបាតិមោក្ខក្លែងធ្វើសំឡេងមិនឲ្យឮច្បាស់១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុដែលសំដែងបាតិមោក្ខខំប្រឹងប្រែងធ្វើសំឡេងឲ្យឮច្បាស់១ រឿងទេវទត្តសំដែងបាតិមោក្ខដល់បរិសទ្យមានទាំងគ្រហស្ថ១ រឿងពួកឆព្វគ្គិយភិក្ខុឥតមានគេអារាធនា ហើយសំដែងបាតិមោក្ខ១ រឿងភិក្ខុនៅក្នុងចោទនាវត្ថុ មិនស្គាល់ថ្ងៃឧបោសថជាដើម១ រឿងភិក្ខុច្រើនរូបមិនស្គាល់ថ្ងៃឧបោសថជាដើម១ រឿងទ្រង់អនុញ្ញាតឲ្យបញ្ជូនភិក្ខុមួយរូបទៅរៀនបាតិមោក្ខក្នុងអាវាសជិតខាងក្នុងថ្ងៃនោះ១ រឿងភិក្ខុខ្ចីទទួលបង្គាប់ភិក្ខុចាស់ ហើយមិនបានទៅ១ រឿងមនុស្សសួរភិក្ខុថាប៉ុន្មាកើត ប៉ុន្មានរោច១ រឿងមនុស្សសួរថា ចំនួនភិក្ខុមានប៉ុន្មានអង្គ១ រឿងភិក្ខុមិនដឹងជាថ្ងៃឧបោសថ ហើយទៅបិណ្ឌបាតក្នុងស្រុកឆ្ងាយ១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុប្រាប់ថ្ងៃឧបោសថដល់ភិក្ខុផងគ្នា១ រឿងព្រះថេរៈភ្លេចឧបោសថកាល១ រឿងអាវាសមួយមានរោងឧបោសថស្មោកគ្រោក១ រឿងទ្រង់អនុញ្ញាតឲ្យក្រាលអាសនៈក្នុងរោងឧបោសថ១ រឿងទ្រង់អនុញ្ញាតឲ្យអុជប្រទីបក្នុងរោងឧបោសថ១ រឿងភិក្ខុដើរទៅកាន់ទិស មិនលាអាចារ្យ ឧបជ្ឈាយ៍១
ID: 636793826335653296
ទៅកាន់ទំព័រ៖